អាជ្ញាធរខណ្ទមានជ័យបង្ក្រាបទីតាំងលួចបើក បង្កប់លេងល្បែងស៊ីសងខុសច្បាប់

CRT News

រាជធានីភ្នំពេញ÷ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ទីតាំងលួចបើកបង្កប់ល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុចជិតចំណតរថយន្តជាន់ផ្ទាល់ដីអគារខុនដូរ R & F (ច្រកទី១) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ កាលពីម៉ោង១៨និង៣០នាទី ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៤នេះ ។

ការបង្ក្រាបនេះធ្វេីឡេីងដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ទេីបកម្លាំងសាលាខណ្ឌ កម្លាំងអធិការដ្ឋានខណ្ឌ កម្លាំង
សាលាសង្កាត់ និងកម្លាំងប៉ុស្តិ៍ចាក់អង្រែលេី ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌ និងសមាសភាពចូលរួម លោក ជុន ចាន់រាជស៍ មន្ត្រីរដ្ឋបាលខណ្ឌ លោក សុក សាវន តំណាងចៅសង្កាត់ចាក់អង្រែលេី, វរសេនីយទោ នូ ប្រីយសត្យា អធិការរងខណ្ឌ វរសេនីយ៍ត្រី ជា រតនា នាយប៉ុស្តិ៍ចាក់អង្រែលេី ។

ចាប់យកវត្ថុតាង ៖ ទូហ្គេមបាញ់ត្រី ១គ្រឿង,តុបៀរ៤,កុំព្យូទ័រ៣ និងសម្ភារៈកៅអីមួយចំនួនទៀត ត្រូវបានចាប់យកមករក្សាទុកនៅសាលាខណ្ឌមានជ័យ ចំពោះទីតាំងត្រូវបានអាជ្ញាធរ បិទទ្វារចាក់សោរជាបណ្តោះអាសន្ន បច្ចុប្បន្ន។

រីឯបុគ្គលិក និងអ្នកចូលលេង(ភ្ញៀវ) សរុប ៩នាក់ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ រងចាំចំណាត់ការបន្ត ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top