ពន្លឺយុត្តិធម៌ច្បាស់ជាមានយ៉ាងពិតប្រាកដ! ចំពោះវិញ្ញាណក្ខន្ធអ្នកកាសែតដែលបានស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាលទាំង៩នាក់ ពីសំណាក់ដង្ខៅជល់មាន់ លោក គង់ ចាន់ដេត និងបក្សពួក ក្រោមរជ្ជកាលវះកាត់នាអាណត្តិទី៧នេះ និងជាពិសេសឯកឧត្តមប្រធានសាលាដំបូងខេត្តតាកែវ ដែលទេីបនិងឡើងថ្មី

CRT News

ចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥

ខេត្តតាកែវ៖ អស់រយៈកាលជាង០៣ឆ្នាំប្លាយ កន្លងផុតទៅហើយ ដែលសំណុំរឿងអតីតឧកញ៉ានិងជាដង្ខៅជល់មាន់លោក គង់ ចាន់ដេត និងបក្សពួក បានព្រួតគ្នាវាយក្នុងចេតនាប៉ុនប៉ងសម្លាប់ក្រុមអ្នកសារព័ត៌មានដែលបានចុះទៅធ្វេីការផ្សព្វផ្សាយពីករណីសង្វៀនបព្ជាល់មាន់ដ៏ធំល្បីល្បាញនិងដុះស្លែប្រចាំស្រុកបាទី ខេត្តតាកែវ។

យ៉ាងណាមិញរឿងដែលនឹកស្មានមិនដល់ ប្រើអំពើហិង្សាដែល លោក គង់ ចាន់ដេត និងបក្សពួក មានចេតនាវៃសម្លាប់ក្រុមអ្នកកាសែតដែលបណ្តាលឲ្យស្លាប់០១ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន០៨នាក់ផ្សេងទៀតនោះ គឺលោក គង់ ចាន់ដេត គិតស្មានថាចប់សព្វគ្រប់ និងកប់បាត់ទៅឋានបដាល ឬកប់ទៅជាមួយសព្វ លោក មឿង យុទ្ធនា ជាអ្នកសារព័ត៌មានម្នាក់ ក្នុងចំណោម០៨នាក់ផ្សេងទៀត ដែលបានស្លាប់ក្រោមក្រោមការអាឡោះអាល័យយ៉ាងក្រៃលែងពីសំណាក់បងប្អូនអ្នកសារព័ត៌មានរួមអាជីព ក៏ដូចជាក្រោមសម្រែកទួញសោករបស់ក្រុមគ្រួសារនៃសពផងដែរ។

សូមរំលឹកថា ៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមបងប្អូនអ្នកសារព័ត៌មានសរុបចំនួន០៩នាក់ ជាច្រើនអង្គភាព បានចុះទៅផ្តិតរូបភាពនិងផ្សាយផ្ទាល់ករណីសង្វៀនជល់មាន់ដ៏ធំដុះស្លែរបស់អតីត លោកឧកញ៉ា ឬហៅដង្ខៅជល់មាន់ ឈ្មោះ គង់ ចាន់ដេត ដែលស្ថិតនៅចំនុចទីតាំង ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ខណ:ពេលនោះស្រាប់តែត្រូវបាន លោកឧកញ្ញ៉ា ឬហៅដង្ខៅជល់មាន់ គង់ ចាន់ដេត បានបព្ចារឲ្យបក្សពួករបស់ខ្លួនប្រេីអំពេីហឹង្សាយ៉ាងព្រៃផ្សៃសាហាវយ៉ងឃ្នង ដោយបានដេញវាយក្រុមអ្នកសារព័ត៌មាន (ដូចមានក្នុងវីដេអូ) ដោយទាត់ធាក់ វាយដំដោយដំបង,ឈើប្រនង់ ព្រមទាំងឧកករណ៍ផ្សេងៗទៀត គឺវាយទាត់ធាក់ដូចសត្វធាតុសាហាវព្រៃផ្សៃយង់ឃ្នង ជាទីបំផុត រីឯអ្នកកាងល្បែងមួយចំនួនទៀតបានបេីកឡានដេញបំបុក ខ្លះទៀតយកដំបងដេញវាយបណ្តាលអោយអ្នកកាសែតខ្លះរងរបួសធ្ងន់ (ក្អួតឈាម) រហូតគ្រាំគ្រឿងក្នុងដល់បច្ចុប្បន្ន និងអ្នកខ្លះទៀតរងរបួសយ៉ាងដំណំផងដែរ ដោយឡែកជាអកុសលមានម្នាក់ ឈ្មោះ មឿង យុទ្ធនា អាយុ៥៤ឆ្នាំ បានស្លាប់បាត់បង់អាយុជីវិតក្រោយពេលបានត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ ក្រោមសម្រែកនៃការឈឺចាប់យ៉ាងក្រៃលែងនិងអាឡោះអាល័យជាទីបំផុតពីសំណាក់ក្រុមគ្រួសារនៃសព។

ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិត រួមទាំងអ្នករងរបួសធ្ងន់និងស្រាលដោយស្នាដៃអតីតលោកឧកញ្ញ៉ា ឬហៅដង្ខៅមាន់ជល់ គង់ ចាន់ដេត រួមទាំងបក្សពួកមានឈ្មោះ ដូចខាងក្រោមនេះ ៖

ទី១៖ លោក សុិន ឡូត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ កម្ពុជាតេជោសន្តិភាព (របួសធ្ងន់ ក្អួតធ្លាក់ឈាម)។

ទី២៖ លោក គង់ តូច ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ TPN ធីវីអនឡាញ។

ទី៣៖ លោក សោម រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកយកព័ត៌មាន គេហទំព័រស្ទឹងត្រង់ ។

ទី៤៖ លោក នេត មករា ភេទប្រុស
អាយុ៣៧ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ តេជោសន្តិភាព។

ទី៥៖ លោក ថៃ ប៊ុនរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ TCN ធីវីអនឡាញ។

ទី៦៖ លោក ជុំ ពិសិដ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអ្នកយកព័ត៌មានគេហទំព័រ TCN ធីវីអនឡាញ។

ទី៧៖ លោក នូវ ភន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ CCN ហតញ៉ូស ។

ទី៨៖ លោក នួន សារ៉ុម ភេទប្រុស
អាយុ៤៩ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រតេជោសន្តិភាព។

និងទី៩៖ លោក មឿង យុទ្ធនា អាយុ៥៤ឆ្នាំ មុខរបរអ្នកយកព័ត៌មានគេហទំព័រ សំណេរការពិត (ស្លាប់យ៉ាងអណោចអធ័ម)  ក្រោយពេលត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ ។

យោងតាមពាក្យបណ្តឹងចូលតុលាការសាលាដំបូងខេត្តតាកែវ
ដែលបណ្តាញសារព័ត៌មាន CRT News យេីងទទួលបានពីសំណាក់ជនរងគ្រោះ ដែលចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ,យោងតាមការកោះចូលបំភ្លឺ របស់ជនរងគ្រោះ លេខ៦៨/២១ លកហ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយជំនាន់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង អតីតស្នងការនគរបាលខេត្តតាកែវ, យោងតាមលិខិតដែលចេញដោយ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការបព្ជារការដឹកនាំយុទ្ធនាការ ចេញនៅថ្ងៃទី២៥ ខែមីនា ២០២៤ ជម្រាបមកលោកជំទាវ ពេជ ម៉ារ៉ែន អតីតប្រធានសាលាដំបូងខេត្តតាកែវ , យោងតាមដីកាកោះហៅដេីមបណ្តឹងកោះហៅដេីមបណ្តឹងរដ្ឋប្រវេណីឲ្យចូលសវនាការ ដែលចេញដោយតំណាងអយ្យការ លោក ម៉ៅ សុីណា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ , និង ចុងក្រោយថ្មីៗនេះ យោងតាមដីកាកោះហៅដេីមបណ្តឹងកោះហៅដេីមបណ្តឹងរដ្ឋប្រវេណីឲ្យចូលសវនាការជំរំជន្រះនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដែលបណ្តាញសារព័ត៌មាន CRT News យេីងសូមដកស្រង់ដូចខាងក្រោមនេះ
យើងម៉ៅ សុីណា តំណាងអយ្យការសាលាដំបូងខេត្តតាកែវ។
- បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ: 057 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២
-បានឃើញដីកាសន្និដ្ឋានស្ថាពរលេខ ៧១១ ដ.ស.ព/២២ ចុះថ្ងៃទី២៩  ខែធ្នូ ឆ្នាំ២០២២
-បានឃើញដីកាដំណោះស្រាយលេខ: ៤៤/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរដែលបានបព្ជូានជនជាប់ចោទ ឈ្មោះ គង់ ចាន់ដេត ភេទប្រុស អាយុ៥៧ឆ្នាំ ទៅជំនុំជម្រះពីបទ "ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស" ប្រព្រឹត្តនៅចំណុចភូមិក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តាមបទបញ្ញត្តិមាត្រា២១៨ នៃក្របខណ្ឌព្រហ្មទណ្ឌ។

ទាំងនេះបង្ហាញពី ទល្ហីករណ៍មួយ ពីការផ្តល់នូវយុត្តិធម៌ជូនចំពោះ បងប្អូនអ្នកសារព័ត៌មានយើងទាំង០៩នាក់ (០១នាក់ស្លាប់) និងពីការយកចិត្តទុក្ខដាក់ខ្ពស់ ពីថ្នាក់ដឹកនាំជាពិសេស ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ ដែលលោកទេីបមកកាន់ដំណែងថ្មីៗនេះ។

សូមរម្លឹកបន្តទៀតថា៖ អតីតលោកឧកញ្ញ៉ា គង់ ចាន់ដេត រូបនេះ ធ្លាប់បាញ់ប្រជាពលរដ្ឋឆៅៗនាពេលកន្លងមក ករណីរឿងទំនាស់ដីធ្លី ប៉ុន្តែមិនត្រូវបានផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋនោះឡេីយ ដោយបុរសរូបនេះអាងខ្សែស្រឡាយ ដែលជាមន្ត្រីគ្រាក់ៗ ក្នុងខេត្តតាកែវ និងនៅតាមបណ្តាស្ថាប័នផ្សេងៗទៀតផងដែរ ។ លុះករណីចុងក្រោយ និងជាក់ស្តែងគ្រាន់តែក្រុមអ្នកសារព័ត៌មានជាច្រេីនអង្គភាពបាននាំគ្នាទៅចុះផ្សាយផ្ទាល់នៅទីតាំងសង្វៀនបព្ជាល់មាន់ដ៏ធំ និងដុះស្លែ ប្រចាំស្រុកបាទីរបស់អតីតលោកឧកញ៉ា គង់ ចាន់ដេត ស្រាប់តែបុគ្គលរូបនេះផ្ទាល់ ហើយក៏បានបពា្ជអោយក្រុមបក្សពួករបស់ខ្លួនដេញវាយ ខ្លះបេីកឡានដេញបំបុក បងប្អូនក្រុមអ្នកកាសែត រហូតអ្នកខ្លះរត់កាត់ព្រៃកាត់បឹងបួរ ប្រឡាយ ដេីម្បីយកប្រាសអាយុពួនសំងំពួនអាត្មាក្នុងព្រៃ អស់ជាច្រេីនម៉ោងទេីបហ៊ានចេញមកក្រៅវិញ រីឯអ្នកខ្លះទៀតសោត រត់រកផ្ទះអ្នកភូមិដេីម្បីលាក់ខ្លួនពួនអាត្មាយកសុខសុវត្ថភាពសិន ដោយឡែកក្រុមអ្នកកាសែតដែលរត់មិនទាន់ ត្រូវបាន អតីតលោកឧកញ៉ា គង់ ចាន់ដេត ផ្ទាល់ និងបានបព្ចារអោយបក្សពួកខ្លួនយកដំបង ឬអាវុធផ្សេងៗ វាយទាត់ធាក់ដូចសត្វដូចធាតុ បណ្តាលឲ្យអ្នកកាសែតម្នាក់ ឈ្មោះ មឿង យុទ្ធនា ភេទប្រុស អាយុ៥៤ឆ្នាំ នៅអង្គភាពសំណេរការពិត បានស្លាប់បាត់បង់អាយុជីវិត យ៉ាងអណោចអធ័មក្រៃលែងបំផុត ខណៈមកដល់ផ្ទះវិញត្រឹមតែមួយយប់ប៉ុណ្ណោះ  រីឯអ្នកខ្លះទៀតបណ្តាលអោយរងរបួសធ្ងន់ (ក្អួតឈាមគ្រាំគ្រឿងក្នុងរហូតដល់បច្ចុប្បន្ន) និងខ្លះទៀតត្រូវ សពាង្គកាយ ស្ទើរស្លាប់និងរស់ផងដែរ។

ពាក់ព័ន្ធករណី ខាងលើនេះផងដែរ បណ្តាញសារព័ត៌មាន CRT News យេីងបានផ្ញើសារតាម ប្រព័ន្ធតេឡេក្រាម ជម្រាប លោកង៉ែត ដាវុធ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ ខណៈលោកចូលមើលហើយ ហើយក៏ជ្រាបពីការចូល សវនាការរបស់ ក្រុមអ្នកសារព័ត៌មានទាំង០៨ ព្រមទាំងអ្នកស្លាប់ម្នាក់ផងដែរ។

ក្រុមគ្រួសារនៃសពជនរងគ្រោះដែលជាអ្នកសារព័ត៌មានម្នាក់ ដែលបានស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល សុំសំណូម ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការបព្ជារការដឹកនាំយុទ្ធនាការ សូមឯកឧត្តមមេត្តាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងករណីក្រុមអ្នកកាសែត ដែលស្លាប់ម្នាក់ និងរងរបួសធ្ងន់និងស្រាល ពីសំណាក់បុគ្គលអ្នកមានលុយម្នាក់ ឈ្មោះ គង់ ចាន់ដេត និងបក្សពួក នេះតាមនិតិវិធីច្បាប់ ដោយក្តីអនុគ្រោះផងទាន!។

បច្ចុប្បន្នមជ្ឈដ្ឋានជាតិរួមទាំងសង្គមស៊ីវិល អង្គការ សមាគមនានា រួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ក៏ដូចជាមជ្ឈដ្ឋានទូទៅ គឺតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើករណី សំណុំរឿង "ហឹង្សាមានស្ថានទម្ងន់ទោស" ដែលបណ្តាលឲ្យអ្នកកាសែតម្នាក់ឈ្មោះ មឿង យុទ្ធនា (ស្លាប់) រួមនឹងចំនួន០៨នាក់ ផ្សេងទៀត ដែលបានរងរបួសធ្ងន់ និងស្រាល ដោយស្នាដៃអតីត លោកឧកញ្ញ៉ា ឬហៅដង្ខៅមាន់ជល់ឈ្មោះ គង់ ចាន់ដេត រួមទាំងបក្សពួក ថាតេីនិងវិវត្តន៍ទៅជាយ៉ាងណាបន្តទៀតនាពេលខាងមុខ? ហើយក៏សូមសំណូមពរដល់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការតាមផ្លូវចំពោះជនដែដល់ អតីតលោកឧកញ្ញ៉ា ឬហៅដង្ខៅជល់មាន់ ឈ្មោះ គង់ ចាន់ដេត រួមទាំងបក្សពួក នេះផងទាន! ដើម្បីផ្តល់ភាពយុត្តិធម៌ជូនចំពោះវិញ្ញាណក្ខន្តនៃសព លោក មឿង យុទ្ធនា រួមទាំងភាពយុត្តិធម៌ជូនចំពោះអ្នកសារព័ត៌មានចំនួន០៨នាក់ ផ្សេងទៀត ដែលរងគ្រោះ ដោយស្នាដៃ លោក គង់ ចាន់ដេត និងបក្សពួក ខណៈដែលបច្ចុប្បន្នបុគ្គលអតីតលោកឧកញ្ញ៉ា គង់ ចាន់ដេត រូបនេះនៅតែបន្តមានសេរីនៅឡើយ។

ទាំងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាទីនៃខេត្តតាកែវ ក៏ដូចជាក្រុមគ្រួសារសាច់ញាតិនៃគ្រួសារសព លោក មឿង យុទ្ធនា រួមទាំងជនរងគ្រោះទាំង០៨នាក់ ផ្សេងទៀត សូមលេីកដៃប្រណំ ស្នេីសុំសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចមេត្តា រកភាពយុត្តិធម៌និងមានវិធានការចំពោះ អតីតឧកញ្ញ៉ា គង់ ចាន់ដេត ហៅដង្ខៅមាន់ជល់ដ៏ល្បីល្បាញប្រចាំស្រុកបាទី ខេត្តតាកែវ នេះផងសម្តេច! និងសូមស្នើសុំសម្តេច ដកបេក្ខភាព បុគ្គលរូបនេះ ជាគណៈពង្រឹងគណបក្សចុះមូលដ្ឋានស្រុកបាទី នេះចោលទៅសម្តេច!!! និងយកបុគ្គលរូបនេះ រួមទាំងបក្សពួកដែលបានប្រេីអំពេីហឹង្សាយ៉ាងព្រៃផ្សៃបណ្តាលអោយស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ផ្សេងទៀតផងដែរ ដោយយកមកអនុវត្តទោសស្មេីភាពគ្នាចំពោះមុខច្បាប់ ដែលរាជរដ្ឋាភិបាលលោកខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការបម្រេីប្រជាពលរដ្ឋ នាអាណត្តិទី៧នេះ។

បណ្តាញសារព័ត៌មាន CRT News យើងគ្មានចេតនាដាក់សម្ពាធ លាបពណ៍ ញុះញង់ ដល់បុគ្គលឬអង្គភាពណានោះឡើយ! គឺគ្រាន់តែជាព្រាបនាំសារពីបងប្អូនប្រជាពលរដ្ឋទៅដល់ថ្នាក់ដឹកនាំតាមក្រសួងឬស្ថាប័នពាក់ព័ន្ធ ជាពិសេសដល់សម្តេចទាំងទ្វេគឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៧ នេះឯង។

មហាគ្រួសារនៃបងប្អូនសារព័ត៌មានរួមអាជីព ក៏ដូចជាក្រុមគ្រួសារនៃសព និងជនរងគ្រោះក៏ដូចជា ប្រជាពលរដ្ឋក្នុង ស្រុកបាទី ខេត្តតាកែវ សូមថ្លែងអំណរអរគុណ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លានឃ្លាតឡេីយ៕




ជនរងដែលត្រូវក្រុមលោក គង់ ចាន់ដេត វ៉ៃអោយរងរបួសធ្ងន់និងស្រាល


































#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top