តេីផ្សារសុីធីម៉លអាងខ្សែធំប៉ុណ្ណាទេីបអាចបេីកល្បែងសុីសងខុសច្បាប់យ៉ាងរលូនដូច្នេះ?ខណ:ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ទ៧មករា ព្រួយបារម្មណ៍ពីអសន្តិសុខក្នុងមូលដ្ឋាន
11/20/2024
រាជធានីភ្នំពេញ ÷ ក្រោយពីមានកា
ររាយការណ៍ពីបងប្អូនប្រជាពលរដ្ឋប្រាប់បណ្តាញអង្គភាពពត៌មាន CRT News យេីង ពីល្បែងបាញ់ត្រីស៊ីសងខុសច្បាប់ជាច្រេីនទូ មានក្មេងចាស់ប្រុសស្រី ពពាក់ពពូនគ្នាល្បែងយ៉ាងត្រជាក់ចិត្ត និងរក្សាបាននូវភាពស្ងប់ស្ងាត់។
ជាក់ស្តែងក្រុមការងារ CRT News យើងក៏បានចុះទៅ ហើយឃើញដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍ពិតមែន ដែលល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទដូចជា÷ ល្បែងស៊ីសងប្រភេទឡូតូ, បាញ់ត្រី, ត្នោតឡត ដោយជ្រកកោនក្នុងស្លាកយីហោក្លឹបកំសាន្ដ ខាងលើជាន់ទី២ នៃផ្សារទំនេីបសុីធីម៉ល។
សូមបព្ជាក់ថា ÷ ទីតាំងល្បែងសុីសងខាងលេីនេះ ស្ថិតនៅមុខតុលាក្រុងភ្នំពេញ (ចាស់) ជាប់របងស្តាតអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ CRT News ឲដឹងបន្តទៀតថា ÷ ភាគតិចណាស់ដែលបានឈ្នះប្រាក់យកទៅផ្ទះវិញ គឺម្ចាស់ទីតាំងបេីកល្បែងនេះ កេីបលុយពីអ្នកញៀនល្បែងរាប់សិបលានរៀលក្នុងមួយថ្ងៃៗ រីឯអ្នកលេងចាញ់ទៅលក់ឬបព្ចាំរបស់មកបន្តដេីមលេងភ្នាល់ទៀតដូចសុភាសិតថាសេះដាច់យកសេះតាម រីឯសិស្សសាលាខ្លះគេចសាលារៀន ចូលលេងភ្នាល់នៅទីតាំងនេះផងដែរ។
តាមប្រភពពីបងស្រីម្នាក់ ដែលអង្គភាពពត៌មាន CRT News យេីងសុំមិនបព្ចេាញឈ្មោះបានប្រាប់ឲដឹងថា ប្តីគាត់ក្រោយពីលេងភ្នាល់ល្បែងនៅទីតាំងនេះ
ចាញ់ គឺមកដល់ផ្ទះវិញតែងតែម៉ួម៉ៅក្តៅក្រហាយ លក់ឬបព្ចាំអស់ទ្រព្យសម្បត្តិអស់ ថែមទាំងវាយទាត់ធាក់ប្រពន្ធអោយខ្ចីប៉ុលលុយអង្គការ ឬអ្នកចងការប្រាក់យកមកអោយប្តីខ្លួន ដេីម្បីបានលុយលេងល្បែងស្រង់ដេីមបន្តទៀត។
លោក សេង ធី ចៅសង្កាត់វាលវង្ស បានអោយCRT News យេីងដឹងថា÷ ទីតាំងល្បែងភ្នាល់ក្នុងផ្សារស៊ីធីម៉ល នេះ គឺធ្លាប់ធ្វើកិច្ចសន្យាច្រើនដងហើយ ហើយលោកនិងការណ៍ជូនគណៈអភិបាលខណ្ឌបន្តទៀត។
បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់វាលវង្ស តាមរយ:បណ្តាញផ្សព្វផ្សាយ CRT News បងប្អូនក៏សូមសំណូពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ
សូមឯកឧត្តម ចាត់មន្ត្រីជំនាញ
ចុះពិនិត្យរដ្ឋបាលទីតាំងផ្សារទំនើប សុីធីម៉ល ជាន់ទី២នេះផងទាន! ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសប្រតិបត្តិតាម គោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព គ្មានអំពើឆក់ប្លន់, ចោរកម្មផ្សេងៗ ,ហឹង្សា, គ្រឿងញៀន...។ល។ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍។
អង្គភាពសារពត៌មាន CRT New យេីងផ្សព្វផ្សាយគ្មានចេតនាញុះញង់ដាក់សម្ភាធដល់បុគ្គលណាឬអង្គភាពណាឡេីយ គឺក្នុងន័យគិតពីសុខទុក្ខសុវត្ថភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ជាពិសេសរិះគន់ក្នុងន័យស្ថាបនាក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអណត្តិទី៧នេះ។
CRT News រងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកពាក់ព័ន្ធនិងការ
ដែលបេីកលេងល្បែងភ្នាល់ខុសច្បាប់ នៅទីតាំងផ្សារទំនើបស៊ីធីម៉លនូវរៀងរាល់ម៉ោងតាមច្បាប់ស្តីពីរបបសារពត៌មាន៕
Share to other apps