បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងសង្សារបស់ខ្លួន

CRT News

 


ខេត្តព្រះសីហនុ ៖ បុរសជាជនចិននិងជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរកឃើញថា÷ មានការពាក់ព័ន្ធទៅនឹងករណីការ «រក្សាទុក និងកាន់កាប់អាវុធខុសច្បាប់» ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា÷ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៤០នាទី ស្ថិតនៅចំណុចបន្ទប់ជួលក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីកាន់កាប់រក្សាទុកអាវុធខ្លីកែច្នៃដោយខុសច្បាប់១ បង្កឡើងដោយជនសង្ស័យឈ្មោះ CONG SHIBAO ភេទប្រុស ជនជាតិចិន ។ មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍

នគរបាលរដ្ឋបាលសង្កាត់លេខ៣ថា មានករណី«ហិង្សាក្នុងគ្រួសារ»មួយ ។

ពេលទទួលបានព័ត៌មានរួច សមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតតហេតុ ហេីយបានសួរនាំឈ្មោះ ជឹម វណ្ណា ភេទស្រី ជនជាតិខ្មែរ ដែលជាសង្សាររបស់ជនសង្ស័យ ។ ក្រោយមកឈ្មោះ ជឹម វណ្ណា បានប្រាប់សមត្ថកិច្ចថា÷ បានឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យឈ្មោះ CONG SHIBAO ហេីយបានប្រាប់មកសមត្ថកិច្ចទៀតថា÷ ជនសង្ស័យមានអាវុធខ្លី(បាញ់គ្រាប់ជ័រ)ទុកនៅក្នុងបន្ទប់ ។ ពេលនោះសមត្ថកិច្ចក៏បានឆែកបន្ទប់របស់ជនសង្ស័យ ក៏រកឃើញអាវុធខ្លីកែច្នៃ(បាញ់គ្រាប់ជ័រ)ចំនួន១ដើម ។


បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ ក៏បានឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ ។


ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួច ជនសង្ស័យក៏បាន

ឆ្លើយសារភាពថា÷ អាវុធខ្លីកែច្នៃ(បាញ់គ្រាប់ជ័រ)នេះ ជារបស់មិត្តភក្តិខ្លួនឈ្មោះ AH HU បានយកមកទុកក្នុងផ្ទះរបស់ខ្លួន រួចចេញទៅប្រទេសចិនវិញបាត់ទៅ ។ ចំណែកខ្លួនក៏មិនធ្លាប់យកអាវុធនេះទៅប្រើប្រាស់ដែរ 

ជនសង្ស័យឈ្មោះ CONG SHIBAO ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុងសីហនុ ។ សម្ភារៈដកហូតបាន អាវុធខ្លីកែច្នៃ(បាញ់គ្រាប់ជ័រ)ចំនួន១ដើម ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន

នគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top