ជនជាតិខ្មែរសម្រុកចូលលេងល្បែងដូចព្យុះសង្ឃរា! ក្នុងកាសុីណូ «សុខគីមម៉េង» ពលរដ្ឋស្នើសុំអាជ្ញាពាក់ព័ន្ធចុះពិនិត្យផងទាន!!! ច្រកព្រំដែនតន់ហន់

CRT News





ខេត្តកំពត÷ ជាគោលការណ៏តាមច្បាប់ រាល់ការបេីក កាសុីណូ នីមួយៗនៅក្មុង ព្រះរាជាណាចក្រកម្ពុជា គឺគេមិនអនុញ្ញាតិឱ្យជនជាតិ «ខ្មែរ» ចូលលេងល្បែងស៊ីសងនោះឡើយ ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬក៏សុំច្បាប់អនុញ្ញាតបើកអាជីវកម្ម កាស៊ីណូ ទេីបអាចបេីកឬធ្វើការនៅទីនោះបាន។

ប៉ុន្តែបើខ្មែរចូលលេងល្បែង គឺជារឿងខុសច្បាប់ 100% ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះករណីនេះផងដែរទាន! ។

សូមបញ្ជាក់ថា÷ កាស៊ីណូ «សុខគីមម៉េង» មានទីតាំងស្ថិតក្នុងឃុំព្រែកគ្រីស ស្រុកកំពង់ត្រាច ខេត្តកំពត ដែលស្ថិតនៅច្រកព្រំដែនតន់ហន់។

ផ្ទុយពីច្បាប់អនុញ្ញាតទៅវិញ កាសុីណូ «សុខគីមម៉េង» ត្រង់ចំណុចក្បែរច្រកទ្វារព្រំដែនតន់ហន់ បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗចាប់ពីរាប់ពាន់ ទៅមុឺនដុល្លា ក្នុងមាន់មួយគូរៗ និងបានកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់នោះឡើយ!។

ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋាននានាដាក់ការសង្ស័យថា÷ ប្រហែលរាល់សកម្មភាពទាំងនេះ ប្រាកដជាអាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវហេីយ ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះបាន? ជាក់ស្ដែង ក្រុមអ្នកញៀនល្បែង ដែលតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូ «សុខគីមម៉េង» ដែលមានមេសង្ឃវៀនមាន់ឈ្មោះ ហ៊ាង ហៅ សក់វែង  នេះជាប្រចាំភាគច្រើនជាពលរដ្ឋកម្ពុជាយើងស្ទើរ50% ដែលចូលលេង និងភាគច្រើនមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀតផងដែរ ដោយមានថៅកែមាស, ពេជ្រ ធំៗជាច្រេីន ចូលភ្នាល់ ចាញ់ឈ្នះវាល់សែនដុល្លា ផងដែរដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀត ជិះម៉ូតូស្ពាយកន្ត្រក មាន់ជល់ផងដែរដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែងដូចជា÷ បញ្ជល់មាន់, បៀរ,អាប៉ោង,យូគី, រួមនិងល្បែងស៊ីសងអនឡាញផ្សេងៗទៀត ជាដើម ដោយភ្នាល់ចាក់លុយធំៗ រហូតមុឺនដុល្លាផងដែរ ដោយយ៉ាងគគ្រឹកគគ្រេងបំផុតក្នុងកាស៊ីណូ «សុខគីមម៉េង» ស្ថិតក្នុងព្រំដែនច្រកតន់ហន់។

CRT News បានទំនាក់ទំនងសួរនាំពីការចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង របស់ជនជាតិខ្មែរ ក្នុងកាស៊ីណូ «សុខគីមម៉េង» នេះ ពីលោក មាន សារី អធិការនគរបាលស្រុកកំពង់ត្រាច ដែលលោកទេីបនិងឡើងតំណែងថ្មីៗនេះ ដោយលោកបានបព្ជាក់យ៉ាងខ្លីប្រាប់អង្គភាពយេីងបានដឹងថា÷ លោកសុំឆែកមេីលបន្តិចសិន ! ។

ប្រជាពលរដ្ឋសូមសំណូមពរឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ សូម ឯកឧត្ដម

មេត្តាចាត់នាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួង មកធ្វើការស៊ីបអង្គេត ករណីម្ចាស់កាសុីណូ «សុខគីមម៉េង» ដែលបេីកអោយជនជាតិខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង ដែលប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយសុខសុវត្ថិភាព ភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ នេះផង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី !!!

បណ្តាញផ្សព្វផ្សាយពត៌មាន CRT News យេីង !គ្មានចេតនាញុះញង់ ដាក់សម្ភាធដល់បុគ្គលណា ឬស្ថាបន័អង្គភាពណាឡេីយ!!! គឺក្នុងន័យគិតពីសុខទុក្ខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ និងថវិកាចូលជាតិតែប៉ុណ្ណោះ ជាពិសេសរិះគន់ក្នុងន័យស្ថាបនា ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអណត្តិទី៧នេះ និងគាំទ្រអ្នកជាតិនិងអន្តរជាតិទាំងឡាយដែលមកបណ្តាក់ទុនរកស៊ីនៅស្រុកខ្មែរ តែធ្វើម៉េចកុំប៉ះពាល់ដល់សុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។

បណ្តាញផ្សព្វផ្សាយគេហទំព័រ CRT News យេីងខ្ញុំនឹងរងចាំការបំភ្លឺបកស្រាយគ្រប់ភាគីពាក់ព័ន្ធ នូវរៀងរាល់ម៉ោងនិងគ្រប់ពេលវេលា នៃច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top