ចាក់សម្លាប់គ្នារវាងជនជាតិចិននិងចិន នៅក្នុងកាស៊ីណូអនឡាញឈ្មោះ«ឡុងបេ» បណ្តាលឲ្យស្លាប់ម្នាក់ រីឯអ្នកឈ្នះត្រូវចូលគុក

CRT News

ខេត្តកោះកុង÷ កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចក្រុមហ៊ុនឡុងបេ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

ករណីមនុស្សឃាតនេះបង្កឡើងដោយឈ្មោះ LI RUI AN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន លិខិតឆ្លងដែន (យកទៅបន្តវីហ្សានៅភ្នំពេញ ) បានយកកាំបិតចិតបន្លែដងឈើ ចាក់ទៅលើជនរងគ្រោះឈ្មោះ QIU YIYONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ EG7803919 ចំខាងលើផ្ចិត បណ្តាលអោយស្លាប់នៅពេលដែលបញ្ជូនមកដល់ មន្ទីរពហុព្យាបាល ស្ថិតក្នុងតំបន់តារាសាគរ ក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

តាមការបញ្ជាក់បឋមពីសមត្ថិច្ចបានអោយដឹងថា÷ មូលហេតុដើមហេតុដំបូង គឺជនរងគ្រោះបានឈ្លោះប្រកែកគ្នារឿងដណ្តើមកាបូបជាមួយជនសង្ស័យ ហើយជនរងគ្រោះបានវាយទៅលើជនសង្ស័យ ដោយជនសង្ស័យឃើញជនរងគ្រោះមានមាឌធំជាងខ្លួន ទើបជនសង្ស័យ ក៏បានស្ទុះទៅយកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង ។

តាមសាក្សីជាច្រើននៅកន្លែងកើតហេតុបានអះអាងថា÷ ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងជាបន្ទាន់ផងដែរ៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top