ខេត្តពោធិ៍សាត់÷ ស្ថិតនៅលើផ្លូវជាតិលេខ ៥ និង កំណាត់ផ្លូវជាតិ លេខ ៥៥ ក្នុងខេត្តពោធិ៍សាត់ ទៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅ ស្រុកវាលវែង បាននិងកំពុង រងនូវការដឹកនិងផ្ទុកលើស ទម្ងន់ ពីសំណាក់ក្រុមរថយន្តដឹកខ្សាច់និងថ្ម ទៅមកយ៉ាងអាណាធិបតេយ្យនិងដុះស្លែ របស់លោកសុខ ចាន់ រិទ្ធមុនី យ៉ាងគគ្រឹកគគ្រេង ដោយឥតខ្លាចញញេីតនិងអនុសាសន៍របស់ រដ្ឋក្រសួងសារធារណៈការ និងដឹកជញ្ជូនសោះឡើយ។
បើទោះជាច្បាប់កំណត់ដឹកផ្ទុក ឬលើសប្រភេទរថយន្ត អោយសុក្រិត យ៉ាងក៏ដោយ ក៏គេសង្កេតឃើញ ប្រភេទរថយន្ត ធុនធំៗថែមទាំង ឆ្នៃ ទ្រុងវែងៗនិងខ្ពស់ៗ ខុស បច្ចេកទេស បាននិងកំពុង ផ្គើនដឹក លើសទម្ងន់ បង្អួតរាងយ៉ាងសង្ហា ដោយមិនខ្លាចមានសមត្ថកិច្ច ជំនាញសោះឡើយ។
ការដឹកផ្ទុក លើសទម្ងន់នោះ គេក៏មិនដែលឃើញស្ថានីយ៍ ឬក្រុមជញ្ជីងចល័ត លោកយកភ្នែកមើលនោះដែរ នេះបើតាមមហាជនដាក់ ការសង្ស័យថា÷ ទំនងសមត្ថកិច្ច ជំនាញទាំងនោះបើកភ្លើងខៀវហើយមេីលទៅ! ទើបបានជាក្រុមរថយន្តទាំងនោះដឹកផ្ទុកខ្សាច់ថ្មលើសទម្ងន់យ៉ាងរលួនដូច្នេះបាន?។
តាមប្រភពពត៌មានបានខ្សឹបប្រាប់បណ្តាញផ្សព្វផ្សាយយេីង អោយដឹងថា ÷ បច្ចុប្បន្ននេះក្រុមរថយន្តប្រភេទធុនធំៗ ខាងលើ បាននិងកំពុងម៉ៅការ ដឹកជញ្ជូនខ្សាច់ ចេញពីតំបន់ ជួរតាមដងស្ទឹងនាខេត្តពោធិ៍សាត់ ឆ្ពោះសទៅ ទិសខាងលិច នៃ ខេត្តបាត់ដំបង
ហើយក្រុមរថយន្តរបស់ឈ្មួញទាំងនោះ បានឆ្លងកាត់ចូល ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្ត ស្ថិតនៅ ឃុំស្នាមព្រះ ស្រុកបាកាន នៃ ខេត្តពោធិ៍សាត់។
ប៉ុន្តែគេឃើញក្រុម រថយន្ថទាំងនោះបានដឹកខ្សាច់ដាក់បន្ថែម ពីដេប៉ូស្តុក ដែលស្ថិតនៅឃុំបឹងខ្នា ស្រុកបាកាន លើសយ៉ាងអាណាធិបតេយ្យ ដែលបណ្តាលឲ្យហានិភ័យនៃផ្លូវជាតិយ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែបើទោះជាក្រុមរថយន្តទាំងនោះ ផុតស្ថានីយ៍ជញ្ជីងថ្លឹង ខេត្តពោធិ៍សាត់យ៉ាងណាក៏ដោយ ក៏គេមិនដែលឃើញក្រុមរថយន្តខាងលើនោះ រត់ផុតពីស្ថានីយ៍ជញ្ជីងថ្លឹង ខេត្តបាត់ដំបង បាននោះដែរ ព្រោះថាក្រុមប្រភេទ រថយន្ត ធុនធំៗទាំងនោះ
ត្រូវរត់លើផ្លូវជាតិលេខ៥ឆ្ពោះចូលគោលដៅ ខេត្តបាត់ដំបង
ប៉ុន្តែបើទោះ បីដឹកផ្ទុកលើសទម្ងន់ ក៏ក្រុមរថយន្តនោះ បានដឹកចេញដោយរលូនដដែល ។
មជ្ឈដ្ឋានទូទៅក៏ដូចជាមហាជនបាន និងកំពុងរង់ចាំមើលចំណាត់ការ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថា តើមានវិធានការលើក្រុមរថយន្តរបស់ លោក សុខ ចាន់រិទ្ធិមុនី ដែលបាននិងកំពុងល្មើសច្បាប់ នេះដែរឬទេ ឬមួយឃុបឃិត ដាក់ហ៊ុន ជាប្រព័ន្ធរូចទៅហើយ? ៕