អាណត្តិថ្មីនេះ ! កុំចេះតែហ៊ានពេកអ្នកប្រព្រឹត្តនិងអ្នកកាងល្បែងខុសច្បាប់!!! ០៨នាក់ ត្រូវបានចាប់ខ្លួន ក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងមាន់ជល់ដី ខុសច្បាប់

CRT News

ខេត្តកំពង់ស្ពឺ ÷ កុំចេះតែហ៊ាន អាណត្តិថ្មីនេះ ! ឯកឧត្តម ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បព្ជារផ្ទាល់ ដោយក្របួចបាន ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន០៨នាក់ ខណៈដែលក្រុមអ្នកញៀ.នល្បែ.ងកំពុងតែប្រមូលផ្តុំគ្នាជ.ល់មាន់ ទោះបីមានអ្នកបោះពង្ស ឬថ្នាក់ក្រោមមួយចំនួន ដែលកាងបទល្មើស

អោយរត់ក៏រត់មិនទាន់ដែរ ។


កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយផ្ទាល់លោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង សហការជាមួយនគរបាលស្រុកភ្នំស្រួច បានចុះបង្ក្រាបករណីល្បែ.ងខុសច្បាប់ជល់មាន់ នៅចំណុចចំការស្វាយ ស្ថិតភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


ករណីខាងលើនេះដែរ សមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនអ្នកលេង០៨នាក់ ក្នុងរង្វង់ប្រតិបត្ដិការរួមរ័កមាន ÷


ទី១- ឈ្មោះ កង សំណាង ភេទប្រុស អាយុ៥៣ ឆ្នាំមុខរបរ បាញ់ថ្នាំស្វាយ រស់ភូមិសែនរុងរឿងបី ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា (ជាអ្នកលេង) ។


ទី២- ឈ្មោះ សុខ ទាម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ។


ទី៣- ឈ្មោះ សូត្រ ចិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង)។


ទី៤- ឈ្មោះ ស សារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់ភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ។


ទី៥. ឈ្មោះ ហែម អ៊ុច ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ ចាំចំការ រស់នៅភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ។


ទី៦. ឈ្មោះ ជា រី ភេទប្រុស អាយុ៥៨ មុខរបរ រត់ឌុប រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ។


ទី៧. ឈ្មោះ វ៉ា គឹមសេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករបាញ់ថ្នាំស្វាយ រស់នៅភូមិសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង)។


ទី៨. ឈ្មោះ ហៀង រតនា ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបររត់ឌុប រស់នៅភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ។


ចំពោះរបស់ដែលដកហូតបានរួមមាន ÷ មាន់ចំនួន០៤ក្បាល (ងា.ប់) ជញ្ជីងថ្លឹងមាន់១ ស្កុតរុំជើងមាន់មួយចំនួន ជាលគ្របមាន់៤ កៅអីជ័រ ១០ ម៉ូតូ ២៩គ្រឿង ទូរស័ព្ទ ៥ គ្រឿង ។


សូមបញ្ជាក់ថា÷ ទីតាំងសង្វៀនជល់មាន់នេះ មានចម្ងាយឆ្ងាយពីផ្លូវជាតិនិងភូមិរបស់ពលរដ្ឋ ស្ថិតនៅក្នុងដីចម្ការស្វាយអែមព្រៃឬស្សី លក្ខណៈអំណោយផលល្អសំរាប់អ្នកញៀនល្បែង គឺមានអ្នកយាមមើលផ្លូវចូល និងផ្ដល់សញ្ញាអោយអ្នកខាងក្នុងដឹង សំណូមពរបងប្អូនពលរដ្ឋកុំប្រព្រឹត្ដអំពើដែលច្បាប់ហាមឃាត់ ល្បែងនាំមកជាអំពើហិ.ង្សា និងបង្កើតជាអំពើចោរកម្មផ្សេងៗ តាមរយៈប្រភពល្បែ.ងស៊ីសងគ្រប់ប្រភេទនេះឯង៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top