ល្បែងស៊ីសង យីហោ8888 បើកដំណើរការ ទាំងកណ្តាលសាធារណៈយ៉ាងរលូន ក្នុងខណ្ឌទួលគោក

CRT News


ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥


រាជធានីភ្នំពេញ÷ ចំណុចទល់មុខផ្សារឃ្លាំងរំសេវចាស់ សង្កាត់ទឹកល្អក់ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ មានកន្លែងបើកដំណើរការល្បែងស៊ីសង ដែលមាននិមិត្តសញ្ញា 8888 ប្រភេទល្បែងស៊ីសងភ្នាល់ខុសច្បាប់។


តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងនោះបើកទទួលភ្ញៀវ តាកុងឡាន តាក់ស៊ី និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអោយចូលលេងល្បែងស៊ីសងបានយ៉ាងរំភើយ និងមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន ខ័ណ្ឌទួលគោកឡើយ! មិនតែប៉ុនោះទីតាំងក៏មានក្មេងតូចៗចូលលេងយ៉ាងរំភើយទាំងកណ្តាលជាសាធារណៈ។


ប្រជាពលរដ្ឋបានសំណូមពរទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌទួលគោក លោកអធិការនគរបាលខ័ណ្ឌទួលគោក សូមជួយចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងខាងលើនេះផងទាន ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top