លូប្រអប់ខ្នាតធំ នៅបឹងត្របែក សម្រេចបានរួចរាល់ជាង ៦០%

CRT News


រាជធានីភ្នំពេញ÷ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា ស្ថានភាពប្រឡាយបឹងត្របែក មានទទឹងមធ្យម ៦ម៉ែត្រ ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលអោយក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំង លើសកំពស់ ៤០មម ក្នុង១ម៉ោង ទឹកភ្លៀង បានលិចលង់រយៈ ពេលយូរ នៅផ្នែកខ្លះ នៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ ។


ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម ទៅទទឹង១២ម ដើម្បីអោយបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម ជម្រៅ ៣ម ឯខាងលើត្រូវស្ថាបនាផ្លូវដដែល។


ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ដែលនឹងសង្ឃឹមថា លូប្រអប់ខ្នាតធំនេះ នឹងរួមចំណែកជួយកាត់បន្ថយការលិចលង់ភូមិសាស្ត្រខាងលើបាន៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top