ឪពុករំលោភកូនខ្លួនឯង ត្រូវបានអាវុធហត្ថ កំពង់ស្ពឺឃាត់ខ្លួននៅស្រុកគងពិសី

CRT News



ខេត្តកំពង់ស្ពឺ ÷ពាក្យចាស់ពោលថា ត្រីឆ្តោទោះកាចយ៉ាងណាក៏មិនស៊ីកូនខ្លួនឯង តែចម្លែកបុរសម្នាក់នេះបែរជាអាចធ្វើទៅរួច ដោយរំលោភកូនខ្លួនឯងបង្កើតហើយត្រូវអាវុធហត្ថស្រុកគងពិសីចាប់ខ្លួននៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី។


លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះថា÷ លោកបានបញ្ជាឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ប្រម៉ាញ់ចាប់ឱ្យបានជនប្រព្រឹត្តិដែលរំលោភកូនស្រីខ្លួនឯង ក្រោយទទួលបានបណ្តឹងពីឈ្មោះ ធុច ថាវរ: ភេទប្រុស ត្រូវជាពូរបស់ក្មេងស្រីរងគ្រោះ។


មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាក់ថា÷ បន្ទាប់ពីទទួលបានបទបញ្ជា កម្លាំងអាវុធហត្ថស្រុកគងពិសីបានបើកប្រតិបត្តិការហើយឈានដល់ការចាប់ខ្លួនបុរសល្មោភកាមជាឪពុកបង្កើតបាននៅចំនុចភូមិ សាយ៉ាវ ឃុំ ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺហើយនាំមកកាន់ទីបញ្ជាការមូលដ្ឋានដើម្បីកសាងសំណុំរឿង។


ជនសង្ស័យជាឪពុកដែលបានឃាត់ខ្លួនមានឈ្មោះយង់ ថន អាយុ៣៨ឆ្នាំ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ដើម្បីការតាមផ្លូវច្បាប់។


សូមបញ្ជាក់ផងដែរថា÷ ដោយក្តីអាណិតស្រលាញ់កុមារីរងគ្រោះឈ្មោះ ស. ភ អាយុ១៤ឆ្នាំ មេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានឧបត្ថម្ភថវិកា១លានរៀលដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top