សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យជួយព្យាបាលលោកតាដែលមានអាការៈហត់ ពិបាកដកដង្ហើមខ្លាំងដោយសារ ជំងឺខ្សោយបេះដូង រហូតបានធូរស្រាល។

CRT News

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាល លោកតា ទូច យ៉ន អាយុ ៧៨ឆ្នាំ មកពីខេត្តក្រចេះ ដែលមានអាការៈហត់ខ្លាំងពិបាកដកដង្ហើម ដោយសារជំងឺខ្សោយបេះដូង  នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។ 


បច្ចុប្បន្ន សុខភាពលោកតា បានធូរស្រាលច្រើន និងត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះ ដោយក្ដីសប្បាយរីករាយ ថែមទាំងគោរពអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត។


រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល  ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top