រាជធានីភ្នំពេញ ៖ លោក ហ្វា សាលី មេដឹកនាំ «សម្ព័ន្ធសហជីពជាតិ» ដ៏ល្បីល្បាញមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ ដំណើរការនៃការនាំចេញវិស័យឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ទៅកាន់ទីផ្សារអឺរ៉ុប EU នៅតែមានស្ថានភាពល្អប្រសើរ បើទោះបីជាមានការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន 20% តាំងពីឆ្នាំ២០១៨ ក៏ដោយ។
ថ្លែងប្រាប់ ! បណ្តាញសារព័ត៌មាន CRT News នាព្រឹកថ្ងៃទី០៦ មករា ឆ្នាំ២២៥ នេះ លោក ហ្វា សាលី មេដឹកនាំ «សម្ព័ន្ធសហជីពជាតិ» បានអោយដឹងថា ៖ សម្រាប់រូបលោកក្នុងនាមជាមេដឹកនាំសហជីពមួយរូប ដែលមិនមាននិន្នាការគណបក្សនយោបាយណាមួយទេ! អ្វីដែលសំខាន់ពាក់ពន្ធ័ EBA ប្រជាពលរដ្ឋលោកកំពុងមានការព្រួយបារម្ភ ប៉ុន្តែសូមកុំមានការព្រួយបារម្ភ ព្រោះEBA ត្រូវបានសហគមអ៉ឺរ៉ុបដក20% តាំងពីឆ្នាំ២០១៨មកម្លេះ។ ឆ្លើយតបទៅនិងចម្ងល់របស់ប្រជាពលរដ្ឋថា៖ ហេតុអ្វីត្រូវដកEBA ពីបករទេសកម្ពុជា? លោក ហ្វា សាលី ពន្យល់វិញថា៖មុននឹងក្រោយគេនៅតែដកនៅពេលដែលប្រទេសកំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើន ហើយប្រជាជនអាចរួចផុតពីបន្ទាត់នៃក្រីក្រ គឺមុនក្រោយគេនៅតែដកដដែលទេ។
លោកបានបន្តទៀតថា ៖ បើទោះបីជាមានការដក EBA ប៉ុន្តែយើងមិនមានការព្រួយបារម្ភណ៍នោះទេ ដោយសារអ្នកវិនិយោគមានលទ្ធភាពពេញលេញបង់ប្រាក់ពន្ធអ្វីផ្សេងៗ សម្រាប់នាំចូលទំនិញរបស់កម្ពុជាទៅកាន់សហគមអឺរ៉ុបផ្សេងៗ។ ក្រៅពី EBA ដែលជាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប ការនាំចេញវិស័យកាត់ដេរ ជាពិសេសកាបូប ក៏ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិកផងដែរ។
បើផ្អែកលើស្ថានភាពនយោបាយ សិទ្ធិមនុស្ស សិទ្ធិការងារនៅកម្ពុជា និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្រោមការដឹកនាំអាណត្តិទី២ របស់ លោក ដូណាល់ ត្រាំ គឺក្នុងនាមជា សហជីព យើងសង្ឃឹមជឿជាក់ថា ប្រទេសកម្ពុជាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបាន GSP បន្តទៀត ដោយមិនប្រកាន់លើភូមិសាស្ត្រនយោបាយ ព្រោះកម្ពុជា ជាប្រទេសអព្យាក្រិត ជាប្រទេសឯករាជ្យ ប្រជាធិបតេយ្យ។
បើតាម លោក ហ្វា សាលី មេដឹកនាំ «សម្ព័ន្ធសហជីពជាតិ» មកដល់បច្ចុប្បន្ននេះ កម្ពុជាស្វាគមន៍គ្រប់បណ្តាលប្រទេសអោយតែមកចង់វិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រោះកម្ពុជាមានអធិបតេយ្យរបស់ខ្លួន ដូចនេះមិនមានប្រទេសណាលូកលាន់បញ្ហាផ្ទៃក្នុងរបស់ប្រទេសកម្ពុជាបាននោះឡេីយ។
សូមបញ្ជាក់ផងដែរថា៖ គិតត្រឹមឆ្នាំ២០២៥ ប្រាក់ឈ្នូលកម្មករនៅកម្ពុជាកើនឡើងដល់២០៨ដុល្លា បើប្រៀបធៀបប្រទេសក្នុងតំបន់កម្ពុជានៅកម្រិតល្អបង្គូរជាប្រទេសមួយចំនួនទៀតផងដែរ៕