សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេងទាំងស្រុងដែលពន្យល់ Mr. Seth រឿងស្នើសុំតំណែង និងសម្រេចមិនស្នើសុំពន្យារពេលរឿងក្តីបុគ្គលនេះឡើយ

CRT News




រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានទម្លាយសារសំឡេងទាំងស្រុងដែលពន្យល់ យុវជនរហ័សនាម Mr. Seth រឿងស្នើសុំតំណែង។

សម្តេចបានយុវជនរូបនេះថាជាក្មេងពាល ដែលកែមិនឡើងដោយពោលពាក្យថា «ពាក្យចាស់តែងនិយាយថា កុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ»។

តាមរយៈបណ្តាញសង្គមសម្តេចបានរៀបរាប់ថា៖ «បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ»។

សម្តេចបានបន្តថា៖ «ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះ ទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំលុយជាបន្តតែខ្ញុំមិនឆ្លើយ។ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូនមួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយប្រហារច្រើនគោលដៅ»។

សម្តេចបានបញ្ជាក់បន្ថែមថា «កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។ ពេលនេះខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ។

បញ្ជាក់កន្លងមកខ្ញុំស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។ សូមមិត្តជប៉ុនស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យច្បាស់តើគាត់សមនឹងទទួលបានការអនុគ្រោះឲ្យនៅប្រទេសជប៉ុនឬទេបន្ទាប់ពីអស់រយៈពេលស្នាក់នៅ»៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top