ស្ថាប័ន តុលាការ ភ្នំពេញ គួរតែត្រួតពិនិត្យមើលផង...!

CRT News
0 minute read

ស្ថាប័ន តុលាការ ភ្នំពេញ គួរតែត្រួតពិនិត្យមើលផង...!ករណីអត់រៀងចាល អាចចាប់បញ្ជូនទៅកាន់តុលាការ បានដែរឬទេ..?

ទីតាំងល្បែងស៊ីសងខុសច្បាប់ អាជ្ញាធរចុះបង្រ្កាបបានជាច្រើនលើក ច្រើនសារ ប៉ុន្តែមិនដែរ ឃើញបញ្ជូនខ្លួនជនសង្ស័យទៅតុលាការនោះទេ.!


ជាក់ស្ដែងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានចង្អុលបង្ហាញលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងឡូតូ និង មាន់ជល់ អនឡាញ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនមនុស្ស បាន ០១ នាក់ ភេទស្រី។


ក្រោយពីបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ គឺនៅបន្តបើកដំណើរការ ជាដដែលៗ ម្តងហើយម្តងទៀត អាជ្ញាធរមានសមត្ថកិច្ច ចុះបង្រ្កាបជាដដែលៗ ម្តងហើយម្តងទៀត គ្មានរៀងចាល៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
យល់ព្រម, ទទួលយក!
To Top