ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម សុខ សំអុល

CRT News


រាជធានីភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងត្រូវជាឪពុកបង្កើតឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ។


ដែលពិធីបូជាសពនេះប្រារព្ធធ្វើនាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវត្តបញ្ចកែវមុនីឫស្សីសាញ់ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top