សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ករណីនគរបាលបុកមនុស្សស្លាប់ ត្រូវអនុវត្តច្បាប់បានម៉ឺងម៉ាត មិនមែនសងលុយរួចខ្លួនឡើយ

CRT News

 


ខេត្តពោធិ៍សាត់៖ ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ករណីបុកមនុស្សស្លាប់មានជាតិស្រវឹងក្នុងខ្លួន គឺត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនមែនសងលុយហើយ រួចខ្លួននោះទេ។


ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបង្កឡើងដោយបុគ្គលឈ្មោះ ហ៊ុន ហេង ប្រធានការិយាល័យភស្តុភារ នៃស្នងការនគរបាលជាតិ។


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីនគរបាល បើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់បីស្លាប់នោះ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ។ រាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ គឺ សម្តេច តាមដានការអនុវត្តន៍ច្បាប់ដោយផ្ទាល់៕












#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top