«ផ្ទះឡ» មានខ្នងក្រាស់ហើយមេីលទៅ ទេីបអាចបេីកលេងល្បែងអនឡាញ និងអាប៉ោងសុីសងយ៉ាងរលូនដូច្នេះបាន? ប្រហែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានភាគលាភហើយមេីលបានជាមិនហ៊ានចុះបង្ក្រាបយ៉ាងច្នេះ?

CRT News


ចេញផ្សាយថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២៥


រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបានផ្តល់ឱ្យដឹងថា÷ «ផ្ទះឡ» ដែលបេីកលេងល្បែងសុីសងមាន់ជល់អនឡាញ ឡូតូ និងបាញ់អាប៉ោង កំពុងផ្តុំបេីកលេងល្បែងសុីសងដុសស្លែយ៉ាងរលូន ស្រែកហ៊ោកញ្ជ្រៀវ ដោយមិនខ្លាចឬអត់ខ្វាយខ្វល់ ពីសុខទុក្ខសុវត្ថិភាពរបស់បងប្អូនក្នុងមូលដ្ឋានសោះឡើយ ដែលមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា ប្រហែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានភាគលាភឬភាគរយហើយ មេីលទៅ បានជាមិនហ៊ានចុះបង្ក្រាបយ៉ាងដូច្នេះ?។ 


ទីតាំងខាងលើនេះស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


បងប្អូនប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយអន្តរាគមន៍ករណី ល្បែងស៊ីសងអនឡាញមាន់ជល់ ,ឡូតូខុសច្បាប់ នឹងបាញ់អាប៉ោង (ពេលយប់) «ផ្ទះឡ» ដុះស្លែខាងលើនេះផងទាន! ដើម្បីលុបបំបាត់អំពើចោរកម្មនានា, លួច,ឆក់ប្លន់, និងអំពើហឹង្សា ក្នុងគ្រួសារ...ជាដើម។ ជាពិសេសអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច។


បណ្តាញសារព័ត៌មាន CRT News យេីងបាព្យាយាមទំនាក់ទំនងទៅ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ដែលរាស្ត្របានបោះឆ្នោតផ្តល់ទំនុកចិត្ត អោយធ្វើចៅសង្កាត់ប៉ុន្តែតេមិនចូលសោះឡើយ៕




ផ្ទះឡ អ្នកបាញ់អាប៉ោងដេញកាប់គ្នា




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top