សម្តេចបវរធិបតីទម្លាយថា មានអ្នកក្លែងបន្លំតាមតេឡេក្រាមសុំលុយពីសម្តេច

CRT News

រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយឲ្យដឹងថា មានជនបោកប្រាស់ម្នាក់បានក្លែងបន្លំធ្វើជាប្អូនជីដូនមួយរបស់សម្តេច ហើយបានផ្ញើសារតាមបណ្តាញតេឡេក្រាម ដើម្បីស្នើសុំលុយពីសម្តេចកាលពីពេលកន្លងមក ។

ការលើកឡើងរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន«តេជោសន្តិភាព» និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

បើតាមសម្តេចបវរធិបតីបានបញ្ជាក់ ដោយសារមានសង្ស័យ ទើបសម្តេចបានស្នើឲ្យផ្ញើសារមកនោះបញ្ចេញជាសំឡេង ប៉ុន្តែខាងជនអនាមិកនោះ មិនព្រមបញ្ចេញសំឡេងនោះទេ ។

ជាមួយគ្នានោះដែរ សម្ដេចបវរធិបតីបានយល់ឃើញថា ការកើនឡើងនូវប្រព័ន្ធបោកប្រាស់ តាមអនឡាញនេះ ដោយសារការវិវត្តន៍ជឿនលឿននៃប្រព័ន្ធ AI ខណៈប្រព័ន្ធនេះមានជនខិលខូចកំពុងវាយលុកលើបណ្ដាញទូរគមនាគមន៍ និងព័ត៌មានបង្កើតព័ត៌មានកន្លែងក្លាយ និងការឆ
បោក ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top