ខេត្តកំពង់ស្ពឺ៖ ទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ របស់ជនជាតិចិនខុសច្បាប់ មួយកន្លែងកំពុងបើកលេង ដែលមានជនបរទេស និងជនជាតិខ្មែរ ចូលលេងយ៉ាងរលូន ដែលហាក់បីដូចដូចជា មិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ។
ដែលទីតាំងនេះស្ថិតនៅលេីផ្លូវជាតិលេខ៤ ចំណុចផ្សារថ្នល់ទទឹង ផ្លូវបំបែក៤១ ស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ។ ទីតាំងល្បែងស៊ីសងអនឡាញ ខាងលើកំពុងបើកដំណើរការយ៉ាងពេញទំហឹងដោយមិនរំខានដែនសមត្ថកិច្ចប្រចាំមូលដ្ឋានសោះឡើយ។
អង្គភាពអ្នកសារព័ត៌មាន CRT News សូមធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមឯកឧត្តម ចុះត្រួតពិនិត្យផងទាន! ។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។ អាចអនុវត្តបានដែរឬ យ៉ាងណា នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ?
សូមរំលឹកថា៖ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ ក្រុង/ រាជធានី តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ ។ ថ្ងៃពុធ៤កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕