នាយករដ្ឋមន្រ្តីកម្ពុជានឹងជប៉ុន បានឯកភាពគ្នាពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅសំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាព​រួមសម្រាប់ប្រជាជាតិ និងប្រជាជន

CRT News

 


(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា៖ ប្រទេសកម្ពុជានិងជប៉ុន បានឯកភាពគ្នាដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាព​រួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានពីលទ្ធផលជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីទាំង២។

នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ កម្ពុជាបានត្រៀមខ្លួនក្នុងការរួមចំណែកដោះស្រាយតម្រូវការពលកម្មជំនាញនៅជប៉ុន តាមរយៈកម្មសិក្សាការី និងពលករជំនាញ ហើយនៅពេលត្រឡប់មកកម្ពុជាវិញ ពួកគេនឹងពាំនាំនូវគុណតម្លៃជប៉ុន និងទំនួលខុសត្រូវ និងការងារខ្ពស់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ «សម្រាប់ទិសដៅបន្តឯកឧត្តម ISHIBA Shigeru និងខ្ញុំបានឯកភាពគ្នា ធ្វើការរួមគ្នាដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាព​រួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា៖ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន និងលោកជំទាវ និងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលសមស្របណាមួយផងដែរ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top