ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមប្របនឹងមាត់ប្រឡាយ ប៉ុន្តែមានការទទួលស្គាល់ពីអាជ្ញាធរក្នុងមូលដ្ឋានរស់នៅផងដែរ ដោយឡែកកំឡុងពេល០១ឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនម៉ៅការឯកជនខាងអគ្គិសនី ដែលតបណ្ដាញអគ្គិសនី ហៅកាត់ថា (EM) បានបុកគ្រឹះ ដេីម្បីដាក់បង្គោលភ្លើង ប៉ុន្តែខណៈពេលបុកគ្រឹះនោះ បណ្តាលឲ្យស្រុតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋជាច្រេីនខ្នងផងដែរ រហូតអ្នកខ្លះខ្លាចហានិភ័យ លែងហ៊ានរស់នៅបន្តទៀត ដោយខ្លាចបាក់រលំចូលទៅក្នុងទឹក និងបងប្អូនប្រជាពលរដ្ឋខ្លះទៀតរត់ទៅជួលផ្ទះគេរស់នៅ រីឯអ្នកខ្លះទៀតទ្រាំរស់នៅទាំងការភ័យខ្លាចរលំបាក់ផងដែរ ព្រោះគ្មានកន្លែងរស់នៅ។
ទីតាំងដែលបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីក្រុមហ៊ុនម៉ៅការតបណ្ដាញអគ្គិសនី (EM)នេះ គឺស្ថិតនៅក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមលិខិតបព្ជាក់ពីការទទួលស្គាល់របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកិច្ចសុំអន្តរាគមន៍ស្នេីសុំកិច្ចអន្តាគមពីស្ថាប័ននានា ដែលបណ្តាញអង្គភាពសារព័ត៌មាន CRT News យេីងទទួលបាននិងសូមដកស្រង់ដូចខាងក្រោមនេះ ៖
* យោងតាមលិខិតអន្តរាគមរបស់ម្ចាស់ផ្ទះ ឈ្មោះ ជា សុខធី និង ឈ្មោះ ផេង ស្រីលីន សុំកិច្ចអន្តរាគមន៍ លោក នួន រស់ មេភូមិបាក់ខែងលើ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤
* យោងតាមលិខិតអន្តរាគមរបស់ម្ចាស់ផ្ទះ ឈ្មោះ ជា សុខធី និង ឈ្មោះ ផេង ស្រីលីន ដាក់ជូនចូល លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ ដេីម្បីសុំកិច្ចអន្តរាគមន៍ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤
* យោងតាមលិខិតអន្តរាគមរបស់ម្ចាស់ផ្ទះ ឈ្មោះ ជា សុខធី និង ឈ្មោះ ផេង ស្រីលីន ដាក់ជូន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដេីម្បីសុំកិច្ចអន្តរាគមន៍ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤
* យោងតាមលិខិតអន្តរាគមរបស់ម្ចាស់ផ្ទះ ឈ្មោះ ជា សុខធី និង ឈ្មោះ ផេង ស្រីលីន សុំកិច្ចអន្តរាគមន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
* យោងតាមលិខិតអន្តរាគមរបស់ម្ចាស់ផ្ទះ ឈ្មោះ ជា សុខធី និងឈ្មោះ ផេង ស្រីលីន សុំកិច្ចអន្តរាគមន៍ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
* យោងតាមលិខិតអន្តរាគមរបស់ម្ចាស់ផ្ទះ ឈ្មោះ ជា សុខធី និងឈ្មោះ ផេង ស្រីលីន សុំកិច្ចអន្តរាគមន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសំណាក់ក្រុមហ៊ុនម៉ៅការឯកជនហៅកាត់ (EM) បុកគ្រឹះនិងតបណ្តាញអគ្គិសនី ដែលបានធ្វើឲ្យបាក់ស្រុតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិបាក់ខែងលើ
លោកសូមសំណូមពរដល់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងក្រសួងរ៉ែនិងថាមពល ឯកឧត្តម កែវ រតនៈ និងជាពិសេសសម្តេចសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចទាំងទ្វេគឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចជួយអន្តរាគមន៍ ក្នុងករណីខាងលើនេះដោយសេចក្តីអនុគ្រោះផង។
ពាក់ព័ន្ធករណីប៉ះពាល់ផ្ទះបណ្តាលឲ្យស្រុតពីសំណាក់ក្រុមហ៊ុនម៉ៅការតបណ្តាញអគ្គិសនី ស្ថិតនៅក្នុងភូមិបាក់ខែងលេី បង្គោលលេខ៦៨ ពីសំណាក់ក្រុមហ៊ុន (EM) ខាងលើនេះ អង្គភាពសារព័ត៌មានយើងបានធ្វេីការ ទំនាក់ទំនងសួរនាំខាងតំណាងក្រុមហ៊ុន ដោយខាងក្រុមហ៊ុនតបវិញថា មិនបានដឹងនោះទេ , ម្តងទៀតថាដោះស្រាយរួចហើយ ។
សារព័ត៌មានយើងបានបន្តសុំកិច្ចសម្ភាសន៍ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយលោកបានបព្ជាក់ថា លោកបានប្រាប់ឲ្យ លោក លីប សុភា អភិបាលខណ្ឌជ្រោយចង្វារ ពិនិត្យនិងដោះស្រាយអោយ៕