ឡូតូ 9999 បន្តរីកដុះដាលក្នុងសង្កាត់ស្ទឹងមានជ័យទី2យ៉ាងពេញទំហឹង ខណ:លួចបើកទទួលភ្ញៀវអោយចូលលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញយ៉ាងរំភើយ! ដែលជាការហាក់មើលស្រាលសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌមានជ័យ

CRT News

រាជធានីភ្នំពេញ៖ ថ្ងៃទី05 ខែមិថុនា ឆ្នាំ2025នេះ បើយោងតាមរូបភាពដែលអង្គភាពយើងទទួលបានមាន ទីតាំងមួយកន្លែងបង្កប់លួចលាក់បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ឡូតូ 9999 ដែលស្ថិតនៅ ខាងក្រោយការ៉ាស់សាំងកាល់តិចប្រហែល៣០ម៉ែត្រ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែនោះបាន សំណូមពរ ទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងលោក សេង គន្ធអភិបាលខណ្ឌមានជ័យ សូមជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍។ 


សូមរំលឹកថា៖ កាលពីថ្ងៃ ទី18 ខែកុម្ភះ ឆ្នាំ2024 សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង25 ខេត្ត/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top