ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិដេីមស្លែង នាំគ្នាតវ៉ាករណីម្ចាស់ផ្ទះដែលជាអ្នកចចំណូលថ្មីនិងទេីបសាងសង់សំណង់ថ្មីរឹងមាំ ហើយបានវាយរបងចាស់ទាំងបំពាន ទាំងខណ:អជ្ញាធរខណ្ទច្បារអំពៅ បានចេញលិខិតអោយរក្សារទ្រង់ទ្រាយដេីមក៏ដោយ ក៏ម្ចាស់ទីតាំងខាង បញ្ជារអោយក្រុមជាងវាយកំទេចរបងចាស់ជាយូរលង់មកហើយក្តី។
យោងតាមលិខិតដែលបណ្ដាញសារព័ត៌មានយើងបាន ដែលយើងសូមដកស្រង់ដូចខាងក្រោមនេះ ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលខណ្ឌច្បារអំពៅ
កំណត់ហេតុប្រជុំ
ពិនិត្យនិងសម្រុះសម្រួលករណីវិវាទការហាមឃាត់មិនឱ្យទម្លុះរបង រវាងឈ្មោះ សេង ឆាយ ជាមួយនឹងប្រជាពលរដ្ឋ ស្ថិតនៅភូមិដេីមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៩ព្រឹក នៅសាលាខណ្ឌច្បារអំពៅ មានបេីកកិច្ចប្រជុំ ពិនិត្យនិងសម្រុះសម្រួលករណីការហាមឃាត់មិនឱ្យទម្លុះរបងរវាងឈ្មោះ សេង ឆាយ ជាមួយនឹងប្រជាពលរដ្ឋស្ថិតនៅភូមិដេីមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឡាយ ស្ទីវិន អភិបាលរងខណ្ឌច្បារអំពៅ។
សមាសភាពចូលរួមមានដូចក្នុងបព្ជីាវត្តមានភ្ជាប់មកជាមួយ ៖ កិច្ចចាប់ផ្តើមលោក ឡាយ ស្ទីវិន អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានកិច្ចអង្គប្រជុំ បានមានប្រសាសន៍ថា ៖ ករណីនេះក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យនិងសម្របសម្រួលម្តងរួចមកហើយ ប៉ុន្តែគូរទំនាស់ទាំងអស់មិនបានព្រមព្រៀងឯកភាពគ្នានោះទេ ដោយភាគីតំណាងប្រជាពលរដ្ឋអះអាងថា ៖ ផ្លូវរបស់ពួកគាត់ប្រេីប្រាស់ចេញចូលនេះជាផ្លូវឯកជន ទេីបហាមឃាត់មិនអោយ អ្នកស្រី សេង ឆាយ ទម្លុះរបងប្រេីប្រាស់នេះទេ។
ដូចនេះដេីម្បីមានមូលដ្ឋាន ក្នុងការសម្របសម្រួលបន្ត សូមអោយការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បព្ជាក់ពីផ្លូវនេះអោយបានច្បាស់ រួចអោយគូរភាគីទាំងអស់ អជ្ញាធរភូមិ សង្កាត់ ទាំងអស់មានមតិយោបល់។
បន្ទាប់មកលោកប្រធានអង្គប្រជុំបានធ្វើការពិភាក្សា និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់រួចមក ជាលទ្ធផល ៖
១៖ ភាគីទាំងអស់ឯកភាពគ្នារក្សាស្ថានភាពដេីម របងចាស់អោយនៅដដែល។ ចំពោះរបេងត្រូវបិទស័ង្កសីដូចដេីម។
២៖ គូរភាគីទាំងអស់ឯកភាពគ្នា និងគោរពអនុវត្តតាម ការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ គឺសុខចិត្តគោរពតាមលក្ខណៈបណ្ណកម្មសិទ្ធិជាប្រព័ន្ធទាំងអស់។
៣៖ គូរទំនាស់ទាំងអស់ត្រូវសុខក្តុមរមនា ក្នុងនាមជាអ្នកជិតខាងល្អ ត្រូវយោគយល់គោរសិទ្ធគ្នា ទៅវិញទៅមក ករណីមានបញ្ហាបន្តិចបន្តួច ត្រូវចរចារគ្នាដោយសំដីទន់ភ្លន់ ឬស្នេីសុំអាជ្ញាធរ ភូមិ សង្កាត់ ជួយសម្របសម្រួល ហាមការប្រេីសំដីអសុរស ឬប្រេីអំពីហឹង្សា។
កំណត់ហេតុបព្ចាប់នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃខែឆ្នាំដដែល។
យ៉ាងណាមិញកាលពីទី១២ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ ម្ចាស់ផ្ទះខាងលេី បានបព្ជារអោយក្រុមជាវាយរបស់ចាស់នោះ ចោលទាំងបំពាន ហើយក៏មានការបោះពាក្យសម្ដីថា គាត់មានលុយ ចង់ប្តឹងដល់ណាក៏បាន ...។
ភ្លាមៗនោះដែរ ក៏មានវត្តមាននៃការមកដល់ របស់ លោក ឡាយ ស្ទីវិន អភិបាលរងខណ្ឌច្បារអំពៅ និងអាជ្ញាធរភូមិ សង្កាត់ច្បារអំពៅ២ ចុះមកសម្របសម្រួលផងដែរ និងបានធ្វើកំណត់ហេតុ ដោយក្រោមការបញ្ជារបស់ លោក ចេង មុន្នីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅ។
បងប្អូនប្រជាពលរដ្ឋនៅភូមិដេីមស្លែង សង្កាត់ច្បារអំពៅ២ សូមសំណូមពរ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ សូមលោកមានវិធានចំពោះម្ចាស់ផ្ទះទីតាំងខាងលើនេះទាន! ដែលបុគ្គលនេះហាក់មេីលស្រាលទៅ និងអាជ្ញាធរខណ្ឌច្បារអំពៅ យ៉ាងខ្លាំង ទាំងលិខិតសាលាខណ្ឌអោយរក្សានៅទ្រង់ទ្រាយដដែលក៏ដោយ។
បងប្អូនប្រជាពលរដ្ឋក៏ទទួចស្នេីសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូម ឯកឧត្តមចាត់ជំនាញ និងមានវិធានការចំពោះម្ចាស់ទីតាំងខាងលើនេះផង ឯកឧត្តម ! បងប្អូនប្រជាពលរដ្ឋ ក៏សូមសំណូមពរ និងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងខាងលេីនេះផងដែរ៕