ថៅកែល្បែងនិងមេកាល្បែងស៊ីសងកាស៊ីណូនៅតំបន់(លក) ព្រែកចាកខេត្តកំពត ចាប់បុគ្គលិកនិងអ្នកលេងបង្ខាំងទុកមួយយប់, ស្នេីក្រសួងពាក់ព័ន្ធចុះអធិការកិច្ចផងទាន!

CRT News


ថ្ងៃសុក្រទី06 ខែមិថុនា ឆ្នាំ2025

ខេត្តកំពត៖ ល្បែងស៊ីសងច្រើនប្រភេទ ដែលបង្កប់នៅ ក្នុងកាស៊ីណូនៅព្រំដែនតំបន់(លក) ព្រែកចាក ដែលបានបេីកដៃអោយជនជាតិខ្មែរចូលលេងដោយសេរី និងដែលខុសច្បាប់ដែលបានអនុញ្ញាតឱ្យបេីកកាសុីណូ។

ទីតាំងខាងលើស្ថិតនៅ ភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ដែលកំពុងប្រតិបត្តិការដោយខុសច្បាប់ និងបង្កបញ្ហាជាច្រើនដល់សុវត្ថិភាពសន្តិសុខសង្គម ហើយឥឡូវនេះលេច ចេញជាបញ្ហាមួយដែលបង្ខំឲ្យបុគ្គលិកនៅក្នុងកាស៊ីណូខុសច្បាប់នេះទទួលខុសត្រូវពាក់ព័ន្ធការចាញ់ឈ្នះលុយ រាប់សិបលានរៀលទៀតផងដែរ។ អ្វីដែលសំខាន់នោះគឺកាស៊ីណូ ខុសច្បាប់នេះចាប់បុគ្គលិកទៅឃុំទុកមួយ យប់ គឺទទេលេង ដោយគ្មានហេតុផល។

ករណីចាប់បង្ខំបុគ្គលិកយកទៅឃុំទុក ដើម្បីឲ្យទទួល ខុសត្រូវចំពោះប្រាក់ដែលអ្នកលេងចាញ់នោះគឺជារឿងរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ។ ករណីនេះស្នងការនគរបាលខេត្តកំពត ក៏ដូចជារដ្ឋបាលខេត្តកំពត ត្រូវបើកការស៊ើប អង្កេតចំពោះ Casinos ខុសច្បាប់នៅតំបន់ព្រំដែនលកព្រែកចាក ក្នុងស្រុកកំពុងត្រាចនោះផងទាន។ ជាពិសេសត្រូវហៅថៅកែកាស៊ីណូ ក៏ដូចជាអ្នកទទួលខុសត្រូវ មកសួរ នាំករណីបើកល្បែងខុសច្បាប់ មានតួយ៉ាងដូចជា៖ លោកសែន ប៊ុនធឿន ម្ចាស់ង្វៀនមាន់និង លោកម៉េង លាង អ្នកគ្រប់គ្រងមាន់អនឡាញមកសួរនាំករណីបើកល្បែងស៊ីសង ដែលអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងល្បែងភ្នាល់ដោយខុសច្បាប់និងការរំលោភសិទ្ធិមនុស្ស។

សេចក្តីរាយការណ៍បានឲ្យដឹងថា៖ ទីតាំងមាន់អនឡាញ 168 ខុសច្បាប់ ឈ្មោះ ម៉េង លាង ជួលទីតាំងពីឈ្មោះ សែន ប៊ុនធឿន ម្ចាស់សង្វៀនមាន់ដីដែលជួលពីការសុីណូ បានរំលោភច្បាប់ការងារបង្ខំឱ្យបុគ្គលិកទទួលសងប្រាក់ជំនួសភ្ងៀវ បើមិនដូច្នោះទេ មិនបើកប្រាក់ខែ បុគ្គលិករូបនេះឡើយ។ ទង្វើរបស់ម្ចាស់សង្វៀនមាន់ជល់ ដី ក៏ដូចជាមាន់អនឡាញដែលជួលបន្តពី Casino នេះបង្កឲ្យមាន ចម្រូងចម្រាស់ក្នុងភាពមិនច្បាស់លាស់, រំលោភច្បាប់ការងារក៏ដូចជាបំពានច្បាប់ប្រទេស នៅ ពេលដែលគេដឹងគ្រប់គ្នាថា ការស៊ីណូនោះកំពុងប្រតិបត្តិការរកស៊ីដោយខុសច្បាប់។ ទោះជាយ៉ាងណាក៏ដោយបុគ្គលទាំងពីរនាក់នេះ មិនអាចសុំការបំភ្លឺបានទេដោយលោកមិនលើកទូរសព្ទ។

ប្រភពពីយុវជនម្នាក់ ដែលជាបុគ្គលិកនៅក្នុងសង្វៀន មាន់ខុសច្បាប់នេះប្រាប់ថា៖ ដើម្បីបន្លំភ្នែកមហាជនជា ពិសេសសមត្ថកិច្ចមូលដ្ឋាន ស្ថិតនៅភូមិលក ឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ម្ចាស់ល្បែងនីមួយៗ បានជួលទីតាំងនិងជួលបន្ត ឲ្យពួកអ្នកបើកមាន់អនឡាញ ដែលភាគច្រើនអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងសេរី ។ ប្រភពបន្តថា៖ ដំបូងឡើយភ្ញៀវចាក់ចាញ់អស់ 27លានរៀល ហើយភ្ងៀវបានសង 17លានរៀល នៅខ្វះចំនួន10លានរៀលទៀត តែខាងម្ចាស់ទីតាំងមាន់អនឡាញនេះ ឱ្យភ្ងៀវធ្វើកិច្ចសន្យានិងបង្ខំបុគ្គលិកដែលធ្វើការបម្រើឲ្យការស៊ីណូនេះផ្ដិតមេដៃទទួលសងជំនួស តែបុគ្គលិករូបនោះមិនព្រម ហើយថៅកែទីតាំងចាប់បង្ឃាំងបុគ្គលិក ជាមួយភ្ងៀវមួយយប់ទើបឲ្យចេញ។

ប្រជាពលរដ្ឋដាក់សំណួរថា៖ រាជរដ្ឋាភិបាលបានដាក់យន្តការច្បាប់មិនអនុញ្ញាតឲ្យប្រជាជនកម្ពុជាចូលលេងល្បែងស៊ីសងឡើយ តែទីតាំងមាន់ដីនិងមាន់អនឡាញខាងលើកំពុងអនុវត្តផ្ទុយពីច្បាប់,អនុសាសន៍ក៏ដូចជាសេចក្ដីណែនាំរបស់ប្រមុខថ្នាក់ដឹកនាំ ដែលគេសង្កេត ឃើញភាគច្រើនខ្មែរចូលលេង ជាពិសេសការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះករណីចាប់បង្ខាំងបុគ្គលិករបស់ខ្លួន ក៏ដូចជាអ្នកដែលចូលទៅលេងទៅវិញ?។ ករណីនេះអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជា​ក្រសួងពាក់ព័ន្ធត្រូវតែបើកការស៊ើបអង្កេតឲ្យច្បាស់លាស់ផងទាន!៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top