(វគ្គទី១) ចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥
ខេត្តកណ្តាល៖ មហាសំណង់ដ៏មហាសាលចាក់បេតុងដ៏រឹងមាំ ចូលក្នុងផ្ទៃទឹកនៃបឹងទន្លេសាប ដែលមហាជនទូទៅងឿយឆ្ងល់និងចោទជាសំណួរថា៖ ការដ្ឋានសំណង់ដ៏ស្កឹមស្កៃរឹងមាំមួយនេះជារបស់អស់លោកណា? តេីមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរខេត្តកណ្តាល ឬក៏ក្រសួងពាក់ព័ន្ធដែរឬទេ?
យោងតាមច្បាប់ដែលចេញដោយរាជរដ្ឋាភិបាលមានត្រា៨១ ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថៃ្ង១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា ៖ រាល់ការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ដល់ ៥(ឆ្នាំ) និងពិន័យជាប្រាក់ពី ៤.០០០ ០០០(បួនលាន)រៀល ដល់ ១០.០០០ ០០០(ដប់លាន)រៀល។
មជ្ឈដ្ឋានទូទៅសូមសំណូមពរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សូមឯកឧត្តម មេត្តាចាត់មន្ត្រីនិងមន្ទីរពាក់ព័ន្ធ និងសូមចាត់វិធានការណ៍ទប់ស្កាត់ ព្រមទាំងមានវិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលហ៊ានចាក់ដីលុបចូលទន្លេសាបនិងសាងសង់សំណង់ដ៏រឹងមាំ ដែលមានទីតាំងស្ថិតក្នុងភូមិជ្រៃអណ្តែត ខាងលើនេះផងទាន ! កុំអោយវប្បធម៌នៃការសាសង់ចាក់ដីចូលទន្លេ និងសង់មហាភូមិគ្រឹះនេះ ចេះតែបន្តកើនឡើងចំពោះបុគ្គលអ្នកលុយចាយលែងអស់និងអាងខ្សែអាងខ្នងមួយចំនួន។
តាមប្រភពបានឲ្យដឹងថា ៖ ម្ចាស់ទីតាំងដែលចាក់បូមខ្សាច់លុបចូលទន្លេសាបនេះ រហូតដល់រាប់សិបម៉ែត្រឯណោះ ! គឺពីផ្លូវបេតុងចូលដល់កុ្នងទន្លេសាបតែម្តង ហើយប្រសិនបើអាជ្ញាធរខេត្តឬក៏ក្រសួងពាក់ព័ន្ធមិនទប់ស្កាត់ទាន់ពេលវេលាទេនោះ ច្បាស់ណាស់ជាក្លាយទៅជាសំណង់ដ៏រឹងមាំមហាសាល ជាក់ជាមិនខានឡើយ!!! ហើយដែលម្ចាស់ភាគច្រើនជាអ្នកមានលុយ ហើយ អាចហ៊ានយ៉ាងដូច្នេះបានគឺប្រហែលមានខ្សែធំៗហេីយ ទេីបអាចធ្វេីបានយ៉ាងរលូនដូច្នេះ? ប៉ុន្តែប្រសិនបើពួកគាត់ (ប្រជាជនធម្មតា) គឺមិនអាចសាងសង់ឬចាក់បូមដីខ្សាច់ចូលក្នុងទន្លេសាបបានដូច្នេះសោះឡេីយ! ដោយឡែកប្រសិនបេីអាជ្ញាធរអនុញ្ញាតឱ្យពួកគាត់ធ្វើបាន(ចាក់ដីចូលលុបទន្លេសាប) ពួកគាត់ក៏ចង់ធ្វើតាមដែរ ព្រោះដីតាមមាត់ទន្លេនេះ មានតម្លៃថ្លៃណាស់ ទោះគ្មានប្លង់កម្មសិទ្ធិស្របច្បាប់ក៏ដោយក៏តម្លៃដីគឺថ្លៃជាដីភូមិទៀត។
បងប្អូនប្រជាពលរដ្ឋនិងមហាជនទូទៅសូមសំណូមពរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នឹងជាប្រធានក្រុមការងារពង្រឹងគណបក្ស ស្រុកពញាឮ ខេត្តកណ្ដាល សូម ឯកឧត្តម ចាត់មន្ត្រីជំនាញចុះមកអធិការកិច្ចផងទាន គឺធ្វេីដូចធ្លាប់អនុត្តដូចខេត្តផ្សេងៗ ដែលថ្មីៗនេះកាយដីដែលម្ចាស់ចាក់រំលោភចូលទន្លនៅខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង ជាដើម។ល។ អោយបានទាន់ពេលវេលាផងទាន! តែប្រសិនបើមិនទប់ស្កាត់នោះទេ នោះតំបន់នេះនិងក្លាយជាសំណង់ដ៏រឹងមាំស្កឹមស្កៃពីសំណាក់អ្នកមានលុយ និងជាវប្បធម៌សង់តៗគ្នាជាក់ជាមិនខានឡើយ។
លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ មិនអាចផ្តល់កិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានយេីងបានទេនៅថ្ងៃទី០៥ ខែមិថុនា នេះ ទោះខាងយេីងព្យាយាមតេទូសព្ទជាច្រេីនដងក៏ដោយ។
លោក ហ៊ាង គង់ផេង ប្រធានការិយាល័យដែនដី នគររបណីកម្ម និងសណង់ស្រុកពញាឮ បានប្រាប់វិញថា៖ ចាំលោកឆែកមើលសិននិងសិក្សាទីតាំងខាងលេីនេះសិន ។( លោក ហ៊ាង គង់ផេង ប្រាប់បែបនេះ ខណ:សំណង់សង់និងចាក់ដីបានប្រហែល៤០%ហើយ)។
លោក ជី សីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងថា៖ សូមអោយសារព័ត៌មានយើងផ្ញើររូបភាពតាមប្រពន្ធ័តេឡេក្រាមអោយលោកមេីល ខណៈផ្ញើរហើយ តែលោកមិនបានឆ្លើយតបអ្វីនោះទេ។
បណ្តាញសារព័ត៌មានយេីងគ្រាន់តែជាព្រាបនាំសារពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នេះតែប៉ុណ្ណោះ! មិនមានចេតនាញុះញង់ឲ្យបុគ្គលដទៃណាម្នាក់ឡើយ ។
បណ្តាញអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា តាមច្បាប់ស្តីពីរបបសារព័ត៌មាន។
បណ្តាញសារព័ត៌មានយេីងនិងផ្សាយជូនបន្តទៀត នៅវគ្គក្រោយៗជាបន្តទៀត គឺនៅពេលមានការវិវត្តន៍ថ្មីៗទៀត៕
សូមអរគុណ