ឯកឧត្តម សុិន បូណា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមចលនាចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះដាច់ ដោយមានការខ្វះខាត

CRT News


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាធ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុិន បូណា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចលនាកសាងចុះមូលដ្ឋានពង្រឹងគណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បានដឹកនាំក្រុមចលនាចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ
ចំនួន ០៨គ្រួសារ នៅក្នុងសង្កាត់កោះដាច់ ដោយមានការខ្វះខាត
ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ 

ប្រជាពលរដ្ឋចំនួន ០៨គ្រួសារ ដែលកំពុងជួបបញ្ហាខ្វះខាតជីវភាពនេះ គឺស្ថិតនៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

អំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយ:
ក្រុមការងារចលនាកសាងខណ្ឌជ្រោយចង្វារ បានចែកជូន
បងប្អូនប្រជាពលរដ្ឋខ្វះទាំង០៨ គ្រួសាររួមមាន ៖ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥ គីឡូក្រាម។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ិន បូណា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់របស់ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមស៊ិន បូណា រួមទាំងក្រុមការងារចលនាកសាងខណ្ឌជ្រោយចង្វារ រួមនិងអាជ្ញាធរមូលដ្ឋាន សង្កាត់កោះដាច់ និងលោកមេភូមិរនាស សំរាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាត ។

ឯកឧត្តម ស៊ិន បូណា បានបន្តទៀតថា៖ ក្រោមការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ដែលមាន សម្តេចតេជោហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចទាំងទ្វេ! លោកពុំដែលព្រងើយកន្តើយ ចំពោះបងប្អូនប្រជាពលរដ្ឋណា ដែលខ្វះខាត ឬពុំដែលអោយប្រជាពលរដ្ឋណាម្នាក់ ដាច់ពេល (ដាច់បាយ)ឡើយ !!! ដោយសម្តេច លោកមិនប្រកាន់និន្នាការនយោបាយ (ប្រឆាំង) , សាសនា, ពណ៌សម្បុរ ឡើយ គឺជួយក្នុងនាមថ្នាក់ដឹកនាំ ជាខ្មែររួមឈាមតែមួយ។

ជាថ្មីម្តងទៀតនិងជាទីបព្ចាប់ ឯកឧត្តម ស៊ិន បូណា បានបព្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សុំបន្តគាំទ្រដល់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជសណាចក្រកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយសូមបន្តបោះឆ្នោតជូនគណបក្សប្រជាកម្ពុជា ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជសណាចក្រកម្ពុជា អោយឈ្នះ ១០០% ភាគ ១០០% នាឱកាសបោះឆ្នោត ឃុំ-សង្កាត់២០២៧ និង បោះឆ្នោតថ្នាក់ជាតិ ២០២៨ ខាងមុខនេះ៕














#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top