សូមឯកឧត្តម ជួន ណារិន និងឯកឧត្តម ឃួង ស្រេង មេត្តាជួយបង្ក្រាប ទីតាំងហ្គេមបាញ់ត្រី នៅលើផ្សារសូរិយាជាន់ទី៥ កំពុងបើកដំណើរការ យ៉ាងរលូនខណ:អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ រក្សាភាពស្ងៀមស្ងាត់!

CRT News

រាជធានីភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី នៅក្នុងផ្សារសូរិយាជាន់ទី៥ ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនមានវត្តមានរបស់អាជ្ញាធរនិងសមត្ថកិច្ច ក្នុងខណ្ឌដូនពេញ មានវិធានការណ៍ ទប់ស្កាត់និងបង្ក្រាបឡើយ។ 


បងប្អូនប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅ សុំសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការទប់ស្កាត់ បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទូទាំងរាជធានី-ខេត្ត មេត្តាជួយបង្ក្រាប ទីតាំងហ្គេមបាញ់ត្រី នៅលើផ្សារសូរិយាជាន់ទី៥ នេះផងទាន! ដែលកំពុងបើកដំណើរការ យ៉ាងរលូនខណៈអាជ្ញាធរខណ្ឌដូនពេញ ហាក់កំពុងរក្សាភាពស្ងៀមស្ងាត់។


បើយោងតាម ប្រភពព័ត៌មាន បានបញ្ជាក់ថា៖ ជាទូទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែងស៊ីសងហ្គេមបាញ់ត្រីទាំងចាស់ក្មេង, ប្រុសស្រីតែងតែនាំគ្នា សម្រុកចូលទៅលេងហ្គេមបាញ់ត្រី នៅក្នុងផ្សារសូរិយាជាន់ទី ៥ យ៉ាងសប្បាយគគ្រឹកគគ្រេង និងត្រជាក់ចិត្ត គឺមិនខ្លាចអាជ្ញាធរខណ្ឌដូនពេញបន្តិចណាសោះឡើយ ប្រហែលម្ចាស់ទីតាំងខាងលើនេះ ខ្សែធំហើយ?


សូមបញ្ជាក់ថា៖ ប្រមុខរដ្ឋាភិបាល ដាក់គោលនយោបាយឲ្យបង្ក្រាបរាល់ល្បែងស៊ីសង ដែលមាននៅក្នុងមូលដ្ឋាន ក៏ដូចជា៖ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច

ប្រជាពលរដ្ឋសំណូមពរដល់ លោកអធិការ ខណ្ឌដូនពេញ លោក ទៀង ចាន់សា ជាពិសេស អភិបាលខណ្ឌដូនពេញ ជា ខេម៉ា សូមមានវិធានការទៅលើទីតាំងហ្គេមបាញ់ត្រីផ្សារសូរិយាជាន់ទី ៥

នេះផងទាន!!!។


ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅ រដ្ឋបាលខណ្ឌដូនពេញ 098 33×× 55 / 017 8×× 888

ដោយលោកតបវិញថា៖ នឹងអោយកម្លាំងចុះទៅពិនិត្យមើល លុះបន្តិចក្រោយមក មានខាងម្ចាស់ទីតាំង (ហ្គេមបាញ់ត្រី) ទាក់ទងមកលោក អគ្គនាយក CRT News 081 5672 ×5 លុះចាំដល់ល្ងាច ខាងសារព័ត៌មានយើង ក៏បានទាក់ទងសួរនាំមកទៀត ដោយលោករដ្ឋបាលថារវល់ដាក់គេប្តឺងកាយលូតាមផ្លូវ...៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top