ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពនៃការគ្រប់គ្រង ជូនដល់អ្នកដឹកនាំ មន្ត្រីក្រសួងព័ត៌មាន

CRT News


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពនៃការគ្រប់គ្រង ជូនដល់អ្នកដឹកនាំ មន្ត្រីក្រសួងព័ត៌មាន បុគ្គលិកឯកជនដែលបម្រើការងារក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ។


បនា្ទប់ពីបានដំណើរការអស់រយៈពេល ៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។


វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន ក.អ.ម ដែលមានសិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន សមាគមទូរទស្សន៍ សមាគមវិទ្យុ និងសមាគមអ្នកសារព័ត៌មាន ចំនួន ១៤១នាក់៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top