លោក ម៉ានូ សិល្បៈ បន្តកម្មវិធីមនុស្សធម៌ ពិសេសកេរ្តិ៍ដំណែលវប្បធម៌គុណខ្មែរ សម្រាប់ក្មេងៗជំនាន់ក្រោយ

CRT News

រាជធានីភ្នំពេញ÷ លោក ម៉ានូ សិល្បៈ ដែលមហាជនទូទៅគ្រប់មជ្ឈដ្ឋានទូទាំងសកលលោក ដែលនិយមវិស័យកីឡាប្រដាល់គុណខ្មែរ អមជាមួយកម្មវិធីប្រដាល់នានា នៅតាមទូរទស្សន៍ជាតិនិងអន្តរជាតិ ក៏ដូចជាវិស័យសប្បុសធម៌តាមសង្គមនានា លោក ម៉ានូ សិល្បៈនៅតាមកព្ចាក់ទូរទស្សន៍ ហើយក៏ដូចជាតាមបណ្តាញសង្គមនានា លោក ម៉ានូ សិល្បៈ គឺនៅតែចែករំលែកនូវស្នាមញញឹម ជាពិសេសគឺកម្មវិធីសប្បុរសធម៌នានា ដែលភាគច្រើនលោកច្រើនតែចែករំលែកជាមួយកុមារកំព្រាតាមអង្គការ និងសមាគមនានា ដែលលោកផ្តោតមនោសព្ចេតនាប្រៀបបីដូចជាកូនៗរបស់លោកដែរ។


តាមរយៈសប្បុរសធម៌នានា ដែលម៉ានូ សិល្បៈ លះបង់កម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គទាំងពេលវេលា ទាំងធនធានផ្ទាល់ខ្លួន ផងដែរ។ តែទោះយ៉ាងណា !ទេវតាមានព្រះនេត្រ ដោយតាមរយ:ការលើកស្ទួយវិស័យគុណខ្មែរ ដែលធ្វើឱ្យទូទាំងសកលលោក បានស្គាល់ពីអច្ឆរិយៈគុណខ្មែរ នេះហើយ ដែលបានធ្វើឱ្យកីឡាប្រដាល់ ម៉ានូ សិល្បៈដែលបុរសជនជាតិ នីសេរីយា រូបនេះ ត្រូវបានសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាអង្គព្រះមហាក្សត្រ ស្នេីសុំព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សុំព្រះរាជប្រោសប្រទាន កីឡាប្រដាល់ ម៉ានូ សិល្បៈ សព្វព្រះរាជហឫទ័យចូលសព្ជាតិខ្មែរ។


ប៉ុន្តែជាអកុសលរយៈពេលជាង ១ឆ្នាំ ចុងក្រោយនេះ ម៉ានូ សិល្បៈ ចាញ់ការប្រកួតដោយត្រូវរបួសធ្ងន់ធ្ងរ បណ្តាលឲ្យជេីងគាត់ត្រូវបានបាក់។


ទោះបីជា កីឡាករ ម៉ានូ របួសយ៉ាងណាក្តី ក៏លោកមិនបោះបង់ការជួយដល់ក្មេងៗ តាមមណ្ឌលកុមារកំព្រា ផ្សេងៗ ដែលគ្នាត្រូវការការទំនុកបម្រុងដូចជា ÷ គ្រឿងឧបភោគ បរិភោគ សំភារៈ គ្រឿងប្រេីប្រាស់ ផ្សេងៗ ទៀត ដែលពួកគាត់ ត្រូវការចាំបាច់សម្រាប់រស់នៅប្រចាំថ្ងៃ។


យ៉ាងណាមិញកាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ានូ សិល្បៈ កីឡាករប្រដាល់គុនខ្មែរ បាននាំយកអំណោយ សម្ភារៈក្មេងលេង សម្ភារៈកីឡា និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅកាន់មណ្ឌលកុមារកំព្រា អង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា។


ក្នុងការអបអរទិវាសិទ្ធិកុមារនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ានូ សិល្បៈ ក៏បានរៀបចំថ្នាក់គុនខ្មែរដល់កុមារទាំងអស់រហូតដល់ទៅ៥០នាក់ដើម្បីចូលរួមនិងស្គាល់ពីគុនខ្មែរកាន់តែច្រើននិងច្បាស់ថែមទៀត។

នៅក្នុងថ្នាក់ លោកក៏បានធ្វើការប្រកួតទាក់ទងនឹងគុនខ្មែរជាមួយក្មេងៗ ហើយក៏បានជ្រើសរើសអ្នកឈ្នះ១០រូប ដែលទទួលបានកាដូរពិសេសពីលោក ម៉ានូ សិល្បៈ។ 


គោលបំណងទាំងអស់របស់គាត់គឺចង់លើកស្ទួយវិស័យគុនខ្មែរដល់ក្មេងៗជំនាន់ក្រោយ និងធ្វើសកម្មភាពសប្បុរសធម៌ដោយជួយដល់កុមារទាំងអស់ដែលមិនសូវមានសិទ្ធិពេញលេញនៅកម្ពុជា។


ជាចុងបព្ចាប់ កីឡាករ ម៉ានូសិល្បៈ សូមថ្លែងអំណរអរគុណ ចំពោះឯកឧត្តម ឧកញ៉ា ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ និងក្រុមការងារ ដែលលោក តែងតែទំនុកបំរុង ផ្តល់ជាថវិកា និងក្រុមការងារ MC ដែលក្រុមលោកបានជួយលោកនូវគ្រាលំបាក៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top