ល្បែងសុីសងអនឡាញ 8888 (ផ្ទះតាប៊ុិន) នៅតែបន្តបេីកលេងយ៉ាងរលូន ដោយមិនខ្វល់ខ្វាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល!

CRT News

ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥


រាជធានីភ្នំពេញ៖ (ផ្ទះតាបុិន) ដែលបេីកល្បែងភ្នាល់ស៊ីសងអនឡាញ 8888 នៅតែបន្តលេងយ៉ាងរលូន ដែលហាក់ដូចជាផ្គេីនទៅនិងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដាក់ចេញ! យ៉ាងណាមិញ (ផ្ទះតាបុិន) ដែលបេីកល្បែងស៊ីសងអនឡាញដុះស្លែមួយនេះ កំពុងតែទទួលស្វាគមន៍ភ្ញៀវគ្រប់មជ្ឈដ្ឋាន និងគ្រប់ប្រទាប់វណ្ណ:ផងដែរ។ បេីទោះបីបណ្តាញសារព័ត៌មានបានចុះផ្សព្វផ្សាយនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាពិសេសអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ យ៉ាងណាក៏ដោយ ក៏ទីតាំងមួយនេះនៅតែបន្តនិងបេីកលេងយ៉ាងរលូន គីជាចំហរតែម្តង ដោយគ្មានការបិទបាំងសោះឡើយ នេះបង្ហាញអោយឃើញថា៖ (តាបុិន) គឺជាអ្នកមានឥទ្ធិពលម្នាក់ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ នេះផងដែរ។


សូមបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសងខាងលេីនេះ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ប្រភពពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា៖ ទីតាំងផ្ទះតាបុិននេះ គីបេីកលេងជាយូរយារមកហេីយ (កាន់ឆ្នាំដុះស្លែ) ដោយឡែកបងប្អូនមួយចំនួនត្រូវបានប្តីប្រេីអំពីហឹង្សា និងបានយករបស់របរដូចជា៖ (ម៉ូតូ,ទូរស័ព្ទដៃ...ទៅ បព្ចាំឬលក់) ឬអោយប្រពន្ធដេីរខ្ចីលុយចងការលុយគេ ដេីម្បីយកលុយទៅតភ្នាល់ល្បែង (ផ្ទះតាបុិន) ជាបន្តទៀត។


បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ សុំសំណូម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ

សូម ឯកឧត្តម ចាត់ជំនាញមកសុីបអង្កេត និងមានវិធានការទប់ស្កាត់ល្បែងស៊ីសង ដុះស្លែ នៅទីតាំងផ្ទះ (តាបុិន) នេះផងទាន! គឺស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថភាព ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់អោយមូលដ្ឋានអនុវត្តន៍។


ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មាន CRT News យេីងបានធ្វេីកិច្ចសម្ភាសន៍ លោក

ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២ និង លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ជាច្រើនលើកច្រើនសារ និងរាយការជូនពួកគាត់ជាច្រើនលើកណាស់ មកហើយដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច? បានទីតាំងល្បែងសុីសងភ្នាល់អនឡាញ (ផ្ទះតាបុិន)នេះ នៅតែបន្តលេងនិងដំណើរការយ៉ាងរលូនដូច្នេះបាន?៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top