ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ ជាពិតណាស់! មិនថារុក្ខជាតិឬសត្វ ជាពិសេសជីវិតមនុស្សយើង រស់នៅជាប្រចាំថ្ងៃនោះទេ! គឺចាំបាច់ត្រូវការអាហារ សំរាប់ទ្រទ្រង់ជីវិតរស់នៅ នឹងចាំបាច់បំផុត !!! គឺផលិតផលសំខាន់ចំណឺអាហារ នាំចូលក្នុងស្រុកពីបណ្តាប្រទេសនានា តាមច្បាប់អនុញ្ញាតត្រឹមត្រូវនាំចូលក្នុងប្រទេសកម្ពុជា ។ យ៉ាងណាមិញ ទីតាំងឃ្លាំងស្តុកសាច់បង្កកដ៏ធំរបស់ថៅកែចិន មួយកន្លែង សង្ស័យមិនអនុលោមតាមច្បាប់គ្រប់គ្រាន់ ដែលអាចប៉ះពាល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋ សំរាប់យកមកទទួលទាន អាហារប្រចាំថ្ងៃ តេីនឹងអាចក្លាយទៅជាយ៉ាងនៅពេលអនាគត? នេះជាកត្តាចាំបាច់ដែល សូមអាជ្ញាធរពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យ និងមានវិធានការផង។
ក្រោយអង្គភាពអ្នកសារព័ត៌មានយើង ទទួលបានការជូនដំណឹង ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់តែម្តង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
សូមបញ្ជាក់ថា៖ ទីតាំងឃ្លាំងស្តុកសាច់បង្កករបស់ចិន នេះស្ថិតនៅក្នុង (បូរីប៉េងហួត បឹងស្នោ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺចំណុចស្តុបទល់មុខធនាគារ ABA និង ធនាគារ Maybank ផ្លូវជាតិលេខ ១ ចូល បូរីប៉េងហួត ប្រហែល ១០០ម៉្រែត ប៉ុណ្ណោះ គឺហូសប៉ុស្តសន្តិសុខយាមបន្តិច។
យោងតាមប្រភពព័ត៌មានដែលសារព័ត៌មានយើងទទួលបានឲ្យដឹងថា ៖ ឃ្លាំងស្តុកសាច់បង្កកដ៏ធំរបស់ចិន មួយកន្លែងខាងលេីនេះ នៅចូលមកពីប្រទេសចិន ហើយបន្តចែកចាយតាមបណ្តាហាងឬផ្សារទំនេីបនានា ក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាតាមរាជធានីភ្នំពេញ/ខេត្ត ផងដែរ ដែលការដឹកជញ្ជូននោះមានពេលយប់ និងទាបភ្លឺ។
ពាក់ព័ន្ធករណីសាច់បង្កករបស់ចិន ខាងលើនេះ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងជាមួយ លោកស្រី យន់ សុផល ជាចៅសង្កាត់វាលស្បូវ ដោយលោកស្រីបាន បព្ជាក់ថា ៖ ទាល់តែមន្ត្រីជំនាញ ខាងអាជ្ញាធរបានត្រឹមតែសហការតែប៉ុណ្ណោះ ព្រោះកន្លងមកខាងអាជ្ញាធរលោកស្រីក៏មិនបានដឹងនោះដែរ ។
អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនង ក៏ដូចជា រាយការណ៍ជូន លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ តាមប្រព័ន្ធតេឡេក្រាម ដោយ លោកអភិបាលខណ្ឌ តបវិញថា៖ (ទទួលបាន សូមអរគុណ) ។ ខណៈលោក នាយករដ្ឋបាលសាលាច្បារអំពៅ (ហៅ08) បានអោយដឹងថា ៖ អោយខាងសារពត៌មានយេីង ទាក់ទងខាងជំនាញ មានក្រសួងពាក់ព័ន្ធជាដើម។
អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើ សេចក្តីរាយការណ៍ជូនដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ ផងទាន! ពីព្រោះវាជះឥទ្ធិពលដល់មនុស្សអ្នកប្រើប្រាស់ រស់នៅនៅប្រចាំថ្ងៃ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាចាត់មន្ត្រីជំនាញ និងកាំកុងត្រូលតាមច្រកនានា ចុះត្រួតពិនិត្យទីតាំងខាងលើនេះ ដោយក្តីអនុគ្រោះ ផង ព្រោះវាធ្វើឱ្យបាត់បង់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រីក្រសួងកសិកម្ម មេត្តាចាត់មន្ត្រីជំនាញ មានពេទ្យសត្វ ជាដើម ចុះពិនិត្យដោយក្តីអនុគ្រោះផង ឯកឧត្តមរដ្ឋមន្រី !។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ដល់ស្ថាប័ន ឬអង្គភាពណាមួយឡើយ។
សារព័ត៌មានយើង នឹងរងចាំបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាម របបអ្នកសារព័ត៌មាន៕ សូមអរគុណ។