សូមជម្រាបដំណឹងជូនដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឱ្យបានជ្រាបអំពីក្លឹបកំសាន្ត និងល្បែងផ្សេងៗជាច្រើនប្រភេទកំពុងតែបើកដោយគ្មានច្បាប់អនុញ្ញាតនៅក្នុងទីតាំង សង្កាត់បឹងត្របែក ខណៈអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!

CRT

 


ថ្ងៃចេញផ្សាយ១២ ខែកញ្ញា ឆ្នាំ២០២៥


រាជធានីភ្នំពេញ÷ ទីតាំងក្លឹបកំសាន្តនិងល្បែងមួយចំនួនដែលគ្មានច្បាប់ បង្ហាញថាទីតាំងនេះបានទទួលភ្ញៀវយ៉ាងច្រើនកុះករដើម្បីចូលសប្បាយមានច្រើនប្រភេទ ដូចជាគ្រវី និងការទាក់ទាញផ្នែកល្បែងកំសាន្តផ្សេងទៀតនៅក្នុងទីតាំងមួយស្ថិតនៅផ្សារបឹងត្របែកជាន់លើ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ តែជាបែរជាអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ ក៏ប៉ុន្តែប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចជាប់រវល់បំពេញការងារទេមើលទៅ។


យ៉ាងណាក៏ដោយ នេះគឺជាព័ត៌មានមួយដើម្បីជម្រាបដំណឹងឲ្យមន្ត្រី ឬអាជ្ញាធរមានកម្លាំងសមត្ថកិច្ចដើម្បីជ្រាបបន្ថែមទៀតដើម្បីឲ្យបានបន្ថែមទៀត។


យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបាន ទីតាំងខាងលើគឺមានមនុស្សស្រីប្រុសចាំឃ្លាំមើលនៅពេលដែលអ្នកដែលចម្លែកចូលទៅលើសម្រាប់តែភ្ញៀវអ្នកមានលុយ និងក្រុមពួកជនបរទេសមួយចំនួនដែលត្រូវការសប្បាយហើយក៏ព្រោះតែទីតាំងទាំងអស់នោះមានច្រើនប្រភេទណាស់អាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលញៀនដែលមកជារៀងរាល់ថ្ងៃ ហើយជាការពិតប្រសិនបើយើងចង់កំសាន្ត និង លេងល្បែងសប្បាយៗផ្សេងៗណាក៏អាចលេងបានដែរ សំខាន់បំផុតគឺមានលុយទៅតាមខ្លួន។


តែទោះបីជាការបម្រើចំណងចំណូលចិត្តរបស់ភ្ញៀវដែលជាទីតាំងខុសច្បាប់ ដូចមានការរៀបរាប់ខាងលើដោយប្រុងប្រយ័ត្នយ៉ាងណាក៏ដោយក៏ត្រូវចាំថាដំរីងាប់មិនអាចយកចង្អេរទៅបាំងបាននោះទេ។ មនុស្សច្រើនណាស់ដែលនិយាយអំពីល្បែងបំផ្លាញជីវភាពគ្រួសារ ល្បែងនាំឲ្យវិនាស ភាពសប្បាយនាំឱ្យប៉ះពាល់សង្គម សេចក្តីថ្លៃថ្នូរប្រទេសជាតិ និងល្បែងផ្សេងៗនាំឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងសង្គម និងនាំឱ្យបញ្ហាអន្តរាយប៉ះពាល់ដល់សង្គមជាតិក្នុងកិច្ចការដឹកនាំប្រទេសជាតិ ដែលផ្ទុយពីរាជរដ្ឋាភិបាលបានបម្រាមហាមមិនឲ្យលេងចំពោះពលរដ្ឋខ្មែរទាំងឡាយណា ឬក៏ទីតាំងទាំងឡាយណាបើកដូចទីតាំងខាងលើនេះ។


ចំពោសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់នោះសូមគោរពចូលមកលោក កៀង ល័ក្ស អភិបាលនិងជាគណៈបញ្ជាការឯកភាពខណ្ឌចំការមន សូមចាត់កម្លាំងដើម្បីចុះអធិការកិច្ចពិនិត្យមើលទីតាំងមួយកន្លែងនេះដែលស្ថិតនៅក្នុងទីតាំងផ្សារបឹងត្របែកជាន់លើ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ សូមចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។


យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។


សូមរំលឹកថា÷ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ ៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top