ចេញផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥នេះ!
ខេត្តតាកែវ៖ តាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មាន CRT News យើងទទួលបាន បានអោយដឹងថា ៖ ល្បែងសុីសង (មាន់ជល់ដី)ខុសច្បាប់ កំពុងតែលេងយ៉ាងគគ្រឹកគគ្រេង ស្រែកទ្រហឹងអឺងកង ដោយម្ចាស់ទីតាំងនេះ ហាក់ខ្លាចរអាទៅនិងច្បាប់បន្តិចសោះឡេីយ! ដែលបេីកល្បែង(ជល់មាន់ដី) នេះហាក់ដូចជា មេសីលស្រាលសមត្ថភាពទៅរបស់ លោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ និង លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ ។
សូមបញ្ជាក់ថា ៖ ល្បែងសុីសង (មាន់ជល់ដី)ខុសច្បាប់ ខាងលើនេះ ស្ថិតនៅក្នុង ភូមិនៀល / ឃុំត្រាំកក់/ ស្រុកត្រាំកក់/ ខេត្តតាកែវ ដែលម្ចាស់ផ្ទះ/ដី ឈ្មោះ ឆេន (ជនពិការជេីង) ដែលមាននិសារ ឈ្មោះ សារ ជាអ្នកប្រកូកប្រកាសហៅអតិថិជន (អ្នកលេង) ។
ប្រភពបានបន្តទៀតថា ៖ (មាន់ជល់ដី) គឺភ្នាល់ចាប់ពី ១លានរៀលឡេីងទៅ គឺលេងជារៀងរាល់ថ្ងៃ ជាពិសេសភ្នាល់ខ្លាំងគឺ ថ្ងៃសៅរ៍និងអាទិត្យ ។
ពាក់និងករណីមាន់ជល់ដី ខាងលើនេះដែរ CRT News យេីងបាន ទំនាក់ទំនងរាយការណ៍ ក៏ដូចជាសួរនាំខាង អធិការស្រុកត្រាំកក់ ដោយលោកបានបព្ជាក់ថា÷ លោកនិងរៀបចំកម្លាំងដេីម្បីបង្ក្រាប ។
សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា ៖ សូម លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ , និង លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ , និង លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ មេត្តានិងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ ដែលនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព ជាពិសេសគោរពតាមបទបញ្ជា របស់ ថ្នាក់ដឹកនាំ គឺ ភូមិ/ឃុំ មានសុវត្ថិភាព។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ។
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ ៖ 017 240 250 / 095 4567 96