លោក ថនសុវណ្ណា អភិបាលស្រុកពញាឮ ចេញសេចក្តីជូនបណ្តាញសារពត៍មានក្នុងស្រុក ចេញផ្សាយពាក់ព័ន្ធនឹងការសាងសងមហាភូមិគ្រឺះដ៏ធំស្គឹមស្គៃមហាសាលលុបចូលផ្ទៃក្នុងទន្លសាប នៅ (ឃុំកំពង់អុស) ហើយ លោកក៏បានលើកទឹកចិត្ត ដល់ពលរដ្ឋដែលមានដីជាប់តាមបណ្ដាទន្លេសាប គួរធ្វើអោយរត់ជួរគ្នា ដើម្បីឲ្យការពារច្រាំងងទន្លេ និងមានសោភ័ណ្ឌភាព!

CRT

ខេត្តកណ្តាល៖៖ យោងលិខិតលេខ :២០១/២៥ របក រដ្ឋបាលស្រុកពញាឮ សូមគោរពជូន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ជាទីគោរពដ៏ខ្ពង់ខ្ពស់!


កម្មវត្ថុ ៖ សូមគោរពជូនរបាយការណ៍ស្តីពីការចុះពិនិត្យទីតាំងដីរបស់ ឈ្មោះ ស៊ុន គឹមស៊្រុន ដែលសារព័ត៌មាន MNSP News បានចុះផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមចំណងជើងថា៖ " បានចាក់ ដីចូលក្នុងទន្លេ ប្រមាណ ១០ម៉ែត្រ និងសាងសង់សំណង់ពុំមានលិខិតសាងសង់ មានទីតាំងស្ថិត នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល "។


តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមគោរពរាយការណ៍ជូន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥នេះ ក្រុមការងារដឹកនាំដោយ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត និងមន្ទីរអង្គភាព// កងកម្លាំង /ការិយាល័យ ពាក់ព័ន្ធ និង អាជ្ញាធរភូមិ/ ឃុំ បានចុះមក ពិនិត្យ និងវាយតំលៃ លើទីតាំងដីជាក់ស្តែងក្រុមការងារពិនិត្យឃើញថា ៖


ទី១ ៖ ទីតាំងនេះ ឈ្មោះ ស៊ុន គឹមស៊្រុន បានចុះបញ្ជីដីធ្លីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល វត្ថុក្បាលដីលេខ 1078 រួចហើយ ។


ទី២៖ តាមការពិនិត្យជាក់ស្តែងឃើញថា៖ ម្ចាស់ទីតាំងបានធ្វើការចាក់លើកកម្ពស់ដីដែលស្ថិតនៅ ក្នុងជីកម្មសិទ្ធិ និងលើដីចំណីទន្លេ ដែលខ្លួនមានសិទ្ធិអាស្រ័យផល មានកម្ពស់ស្ទើរនឹងផ្លូវបេតុងស្របមាត់ ទន្លេ(ផ្លូវរដ្ឋ) ដើម្បីធ្វើការកែលំអសោភណ្ឌភាព និងធ្វើការចាក់បេតុងច្រាំងទន្លេ ដើម្បីការងារសម្លឹកទឹកហូរ។


ទី៣ ៖ ឆ្លើយតបនឹងការចុះផ្សព្វថាបានចាក់ចូលដីទន្លេប្រម៉ាណជា ១០ម៉ែត្រនោះ ក្រុមការងារបាន ចុះពិនិត្យដោយចុចយកនិយាកាម នៅចំណុចចុងបេតុងដែលចាក់ការពារច្រាំងហើយធៀបនឹងរូបថតពីលើ អាកាសតាមហ្គូលហ្គលម៉ែប បានបង្ហាញឱ្យឃើញថា ទីតាំងសំណង់នេះ បានសង់លើដីមាត់ច្រាំងទន្លេពី កំណើតសុទ្ធសាទ មិនមានការចាក់ដីថ្មីពង្រីកដើម្បីសាងសង់សំណង់ការពារច្រាំងនោះទេ (រូបភាពភ្ជាប់ ជាមួយ)។ បើមើលនឹងភ្នែកឃើញថាហាក់ដូចជាសំណង់នោះលយចូលក្នុងទឹកខ្លាំង ដោយសារអ្នកនៅជាប់ សងខាងទីតាំងនោះ មិនទាន់បានចាក់ដីលើកកម្ពស់ឱ្យស្មើរគ្នា ហើយរដូវនេះជារដូវទឹកដំឡើងបានធ្វើឱ្យ លិចដីនោះ។


ទី៤ ៖ ពាក់ព័ន្ធនឹងការលើកឡើងថា៖ មានការសាងសង់សំណង់ពុំមានលិខិតអនុញ្ញាត ចំពោះករណី រដ្ឋបាលស្រុកដែលមានការិយាល័យភូមិបាលជាសេនាធិការបានណែនាំឱ្យម្ចាស់សំណង់ស្នើសុំច្បាប់ លិខិតអនុញ្ញាតសាងសង់រួចហើយ ។


ទី៥ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចុះមកពិនិត្យលក្ខណៈបច្ចេកទេស និងសោភណ្ឌ ភាពឃើញថា៖ ការរៀបចំច្រាំងទន្លេត្រឹមត្រូវប្រកបដោយសោភណ្ឌភាព។ ម្ចាស់ទីតាំងបានធ្វើការសន្យាថា ប្រសិនបើថ្ងៃក្រោយរដ្ឋត្រូវការប្រើប្រាស់ចំណី ទន្លេនេះជាផ្លូវដើរសាធារណៈ នោះគាត់នឹងប្រគល់ជូនដោយ មិនទាមទារសំណងអ្វីឡើយ ។


ដោយពិនិត្យឃើញអំពីស្ថានភាពជាក់ស្តែងថា៖ សំណង់នេះ មានសោភណ្ឌភាព និងគុណភាព ដែល អាចការពារច្រាំងទន្លេបានផងនោះ ជាយោបល់របស់រដ្ឋបាលស្រុក គួរបានលើកទឹកចិត្ត និងណែនាំដល់ ប្រជាជនដែលមានដីជាប់តាមបណ្តោយនោះ គួរធ្វើឱ្យរត់ជួរគ្នា ដើម្បីឱ្យការពារច្រាំងទន្លេ និងសោភណ្ឌភាព។


អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ម្តេតា ជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់ ។

សូម ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕


ថ្ងៃព្រហស្បតិ៍ ៤រោចខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ស្រុកពញាឮថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ហត្ថលេខានិងត្រា អភិបាល នៃគណៈអភិបាលស្រុកពញាឮ ថន សុវណ្ណា ។


បន្ទាប់ពីអង្គភាពសារព័ត៌មានសារព័ត៌មាន ក្នុងស្រុក ជាច្រើនអង្គភាព បានឃើញ របាយការណ៍របស់ លោក ថន សុវណ្ណា អភិបាលស្រុក  គោរពជូន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ និង បណ្តាញសារព័ត៌មានជាច្រើនអង្គភាព សារព័ត៌មាន បានឃើញ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ អង្គភាពសារព័ត៌មានយើង ពិតជាសូមថ្លែង អំណរគុណ ចំពោះរបាយការណ៍ ដែលបញ្ចាក់ ពីការទទួលខុសត្រូវខ្ពស់ ក្នុងនាមគណៈមេបញ្ជាការ ឯកភាពស្រុក នៅក្នុងនោះ សូមលោកអភិបាលស្រុក ជួយបញ្ជាក់បន្ថែម យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា ៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។


យោងតាមបណ្តាញអង្គភាពសារព័ត៌មានបានខល ទៅ លោក គង់ផេង ប្រធានភូមិបាលស្រុកពញាឮ ខេត្តកណ្តាល ខលចូលមិនលើកទូរស័ព្ទ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ ។


យោងតាមបណ្តាញអង្គភាពសារព័ត៌មានបានខលទៅ លោក ថនសុវណ្ណា អភិបាលស្រុកពញាឮ ធ្វើសេចក្តីជូនដំណឹង តាមរយ:ទូរស័ព្ទលេខ ០៧៧ ៥៨៩ ៧៨៧ ខលចូលតែមិនបានលើកប្រហែលលោក ជាប់រវល់  ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ គួរតែធ្វើសេចក្តីបំភ្លឺជាសាធារណ: ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា៖ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ អសមត្ថភាព ក្នុងនាមគណ:មេបញ្ជាការឯកភាពស្រុក។


យោងតាមបណ្តាញអង្គភាពសារព័ត៌មានបានខល ទៅ លោក កាន់ ណារិទ្ធ ប្រធានមន្ទីររៀបចំដែន ដីនគររូបនីយ កម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺ ទាក់ទិននិងការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង តាមរយ: ទូរស័ព្ទ លេខ ០១២ន៨៥០ ៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។


លោក ប្រាក់ ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល យោងតាមបណ្តាញ

អង្គភាពសារព័ត៌មាន ខលចូល តែមិនលើក ទំនាក់ទំនងតានតេឡេក្រាមចូលមើលក៏មិនតប តើកាតព្វកិច្ច ក្នុងនាមជាមន្ត្រី ពេលសារព័ត៌មានធ្វើសេចក្តីរាយការណ៍និងស្នើសុំអោយមានការបំភ្លឺ  តើមកពីហេតុអ្វី?


ក្នុងនាមជាអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវ:ព្យាយាម សុំការបំភ្លឺពីមន្ត្រី អាជ្ញាធរសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាយបំភ្លឺ កុំអោយមានការភាន់ច្រឡំ តែទោះបីយ៉ាងណាក្តី ក្នុងនាមជាអ្នកសារព័ត៌មាន សូមថ្លែងអរគុណសារជាថ្មី  និងស្នើសុំដល់ ឯកឧត្តម គួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាល និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដោយក្តីអនុគ្រោះ តែអ្វីដែលបណ្ដាញសារព័ត៌មាន ក្នុងស្រុកជាច្រើនអង្គភាពសង្កេតឃើញ សំណង់ខុសច្បាប់ និងការចាក់ដី បំពានចូលច្រាំងទន្លេកាន់តែច្រើនឡើងៗ ដោយម្ចាស់ទីតាំងមួយចំនួន មិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិចសោះ ។


បណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពសង្ឃឹមថា៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម និង ឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះផង។



បណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពសង្ឃឹមថា៖ ស្នើសុំ ដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើ មានលិខិត អនុញាត ឬមួយយ៉ាងណា  ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ? ដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ ឬ ដាក់សម្ភាធដល់បុគ្គលឬ ស្ថាប័នពាក់ព័ន្ធណាមួយឡើយ៕។សូមអរគុណ

















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top