ខេត្តតាកែវ៖ លោក នួន សុធា ប្រធានសុរិយោដីខេត្តតាកែវ រួមទាំង លោក លន់ ហួត ប្រធានការិយាល័យភូមិបាលស្រុកត្រាំកក់ គឺជាក្បាលម៉ាស៊ីនដឹកនាំមន្ត្រីក្រោមឱវាទ ចុះកសាងធ្វើប័ណ្ណដីខុសច្បាប់ (ប្លង់រឹង) រំលោភយកដីចំណី (ស្ទឹងស្លាគូ) ឲ្យទៅបុគ្គល ដែលជាអ្នកមានលុយចាយមិនអស់ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
ប៉ុន្តែពេលនេះត្រូវបានបែកធ្លាយ អំពីទង្វើពុករលួយ ឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើប្លង់ដីដែលជាដីសម្បត្តិសាធារណៈរបស់រដ្ឋ (ដីស្ទឹងស្លាគូ) ឲ្យទៅបុគ្គលមានលុយ សង់របងថ្មហ៊ុមព័ទ្ធយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។
បងប្អូនប្រជាពលរដ្ឋ និងសង្គមស៊ីវិលជាច្រើនស្ថាប័ន សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចមេត្តា លុបបំបាត់នូវមន្ត្រីពុករលួយទាំងនេះ រួមនិងអ្នកពាក់ព័ន្ធដទៃទៀត ចេញពីក្របខ័ណ្ឌជាតិ។
ប្រជាពលរដ្ឋក៏សូមអំពាវនាវទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាអង្គភាពប្រឆាំងអំពើពុករលួយ Anti-Corruption Unit និង ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ (ACU) មេត្តាចាត់មន្ត្រីជំនាញចុះស្រាវជ្រាវស៊ើបអង្កេតលើករណីនេះផងទាន!៕