Related Articles
លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនជានិច្ចសម្រាប់ការវាយប្រហារដោយប្រើ «អាវុធនុយក្លេអ៊ែរ»
លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនជានិច្ចសម្រាប់ការវាយប្រហារដោយប្រើ «អាវុធនុយក្លេអ៊ែរ» សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានរាយការណ៍ថាមេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យកូរ៉េខាងជើងត្រៀមលក្ខណៈជានិច្ច សម្រាប់ការវាយប្រហារ ដោយប្រើអាវុធនុយក្លេអ៊ែរ នៅគ្រប់កាលៈទេសៈទាំងអស់ ជាការកំញើញដើម្បីបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើង ដោយសំអាងថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងពង្រីកការធ្វើសមយុទ្ធយោធារួមគ្នា ដោយមានពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។ ការកត់សម្គាល់របស់លោក គីម ជុងអ៊ុន កើតមានឡើងចំពេលកូរ៉េខាងជើងកំពុងបង្កើនការធ្វើសមយុទ្ធយោធាជាមួយការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពបង្ការសង្រ្គាម និងសមត្ថភាពវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាការបញ្ជូនសារយ៉ាងរឹងមាំទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ KCNA បានឱ្យដឹងថានៅក្នុងការធ្វើសមយុទ្ធយោធានោះដែរ យោធាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដមីស៊ីលបាលិស្ទីគមួយគ្រាប់ដោយមានបំពាក់ «ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត» ដោយវាអាចហោះបានចម្ងាយ ៨០០គីឡូម៉ែត្រ មុននឹងធ្លាក់ចំគោលដៅដែលបានកំណត់នៅរយៈកម្ពស់៨០០ម៉ែត្រ ក្រោមសេណារីយ៉ូនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរតាក់ទិក។ គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ដែលបានចុះត្រួតពិនិត្យ និងការបញ្ជាការធ្វើតេស្តមីស៊ីលដោយផ្ទាល់ បាននិយាយថាសមយុទ្ធយោធាខាងលើ […]
លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញរៀបចំក្រុងពាលី និងអភិសេករូបសំណាក «បារមីលោកតា លោកយាយព្រះពោធិ៍ព្រឹក» ថែរក្សាខេត្តស្វាយរៀង
លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញរៀបចំក្រុងពាលី និងអភិសេករូបសំណាក «បារមីលោកតា លោកយាយព្រះពោធិ៍ព្រឹក» ថែរក្សាខេត្តស្វាយរៀង (ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០២៣ បានអញ្ជេីញរៀបចំពិពីសែនក្រុងពាលី និងអភិសេករូបសំណាក «បារមីលោកតា លោកយាយព្រះពោធិ៍ព្រឹក» ថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារលោកហុកឡងឌី (សួនពោធិ៍ព្រឹក្សា) ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី មន្ទីរជុំវិញខេត្ត ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ សូមបញ្ជាក់ថា អាស្រមថ្មីបារមី «លោកតា លោកយាយព្រះពោធិ៍ព្រឹក» ដែលបានរៀបចំពិធីសែនក្រុងពាលីនាព្រឹកនេះ គឺជាទីគោរពសក្ការៈបូជាសម្រាប់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋមកបន់ស្រន់សុំសេចក្តីសុខចម្រេីន ហើយសួនច្បារលោក ហុក ឡងឌី (សួនពោធិ៍ព្រឹក្សា) ក៏ជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង […]
ស្រុកបាទី,លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី អមដំណើរដោយលោក ឡោ ជំនិត អភិបាលរងស្រុក បានដឹកនាំនាយករដ្ឋបាល ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់
ស្រុកបាទី,លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី អមដំណើរដោយលោក ឡោ ជំនិត អភិបាលរងស្រុក បានដឹកនាំនាយករដ្ឋបាល ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់ មិនឱ្យធ្វើអាជីវកម្ម លក់ដូរជាបណ្ដោះអាសន្ន នៅក្រុមហ៊ុនគម្រោកមងដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិកណ្តឹងធំ ឃុំកណ្ដឹង។ លោកអភិបាល បានណែនាំ ឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់ដីឡូត៍ សុំច្បាប់អនុញ្ញាត នឹងបំពេញបែបបទតាមបីតីច្បាប់គតិយុត្ត ត្រឹមត្រូវជាធរមាន។ ឆ្លៀតឱកាសនេះដែរ លោកអភិបាល ក្នុងនាមអាជ្ញាធរ រដ្ឋបាលស្រុក សូមគាំទ្ររាល់អាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានបើកប្រកបមុខរបរគ្រប់ប្រភេទដោយស្របច្បាប់ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។ ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២