Related Articles
គ.ជ.ប ជូនដំណឹងពីការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ-អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងពីការដាក់ពាក្យ និងទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប បានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។ ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដោយផ្ទាល់នៅ គ.ជ.ប។ ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖ *ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន *លិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព *លិខិតបញ្ជាក់ ឬច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព *ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន *ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។ ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិដែលពុំមានការិយាល័យអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖ *ច្បាប់ចម្លងនៃលិខិតឆ្លងដែន *បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព *ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន។ ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ៖ *ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាន *ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត […]
សម្តេច ស ខេង ជំរុញឲ្យពលរដ្ឋនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ទម្រង់
សម្តេច ស ខេង ជំរុញឲ្យពលរដ្ឋនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ទម្រង់ រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្សដោយសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា ។ សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានានៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានស្នើប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្សដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា ។ សម្ដេចបន្ដថា ទន្ទឹងនឹងនេះពលរដ្ឋត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គមដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ននេះ» ។ ជាមួយគ្នានោះដែរ សម្ដេច ស ខេង ក៏បានលើកទឹកចិត្តអាជ្ញាធរជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន តាមគោលការណ៍ «បីកុំ មួយរាយការណ៍» គឺកុំពាក់ព័ន្ធ […]
សម្តេចតេជោ ហ៊ុន សែន៖ ការផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុក ផ្តល់ជំនួយទៅតួកគី ជាកំហុសធ្ងន់ធ្ងរ ដោយបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការផ្សព្វផ្សាយបំភ្លៃព័ត៌មានរបស់ VOD ដែលថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចដើម្បីផ្តល់ជំនួយដល់ប្រទេសតួកគីនោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឱ្យបានឡើយ ដោយសារតែបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងរបស់គណៈរដ្ឋមន្ត្រី។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាមួយនឹងការប្រកាសដោយច្បាស់ៗថា រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតឱ្យ VOD ដំណើរការឡើងវិញទេ ទោះជាតម្លៃណាក៏ដោយ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «រឿងនេះជាការវាយប្រហារ ដែលមិនមែនជាបញ្ហា ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបង្កើតការមិនជឿទុកចិត្តគ្នាក្នុងរដ្ឋាភិបាល ហើយខុសនឹងច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរដែលយើងមិនអាចអត់ឱនឱ្យបានទេ»។ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុ VOD ជារបស់អង្គការសង្គមស៊ីវិល CCIM បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា៖ «មន្ត្រីរដ្ឋាភិបាលថាការដែល លោក ហ៊ុន ម៉ាណែត […]