Related Articles
អ្នកនាំពាក្យCPP ៖ ឥទ្ធិពលអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាឡើយ
រាជធានីភ្នំពេញ ៖ ទោះបីជាមានមានការអំពាវនាវពីសំណាក់របស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសឲ្យគណបក្សជំទាស់នៅកម្ពុជារួបរួមគ្នាយ៉ាងណាក្តី ក៏មិនអាចធ្វើអ្វីដល់គណបក្សប្រជាជនកម្ពុជាបានឡើយ ។ នេះបើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ ការលើកឡើងនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវឲ្យគណបក្សជំទាស់នៅក្នុងប្រទេសមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងកម្លាំងជាតិរួបរួមគ្នា ដើម្បីឲ្យកម្លាំងប្រជាធិបតីមានការប្រមូលផ្តុំគ្នា ដើម្បីយកឈ្នះគណបក្សកាន់អំណាច ។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ៖ «តាមយោបល់ខ្ញុំការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី នេះអត់មានប្រសិទ្ធភាពទេ ហើយអត់មាន គឺចេញជាលទ្ធផលជាក់ស្តែងនៅក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងមករួចហើយ ។ ការអំពាវនាវនេះអត់មានបានរួបរួមទេពីព្រោះសមាជិក ឬសកម្មរបស់ខ្លួនអត់ធ្វើតាម និងស្តាប់មេទេ» ។ ឯកឧត្តមអ្នកនាំពាក្យបានចំអកថា ការអំពាវនាវ បើមេគិតតែនៅក្រៅហើយសកម្មជនកំពុងនៅក្នុងស្រុកដូច្នេះហើយវាផ្ទុយបរិបទជាមួយគ្នារវាងប្រធាន និងសមាជិក ។ អីញ្ចឹងទេ រាល់ការអំពាវនាវរបស់មេហ្នឹងមិនអាចធ្វើឲ្យសមាជិក ឬសកម្មជនខ្លួនស្តាប់ និងអនុវត្តតាមនោះទេ ។ ទាក់ទង និងការអំពាវនាវរបស់ទណ្ឌិតសម រង្ស៊ីនេះដែរ នៅពេលកន្លងមកក្រសួងមហាផ្ទៃក៏បានចេញសេចក្តីព្រមានមួយដល់គណបក្សនយោបាយណាដែលមានការពាក់ព័ន្ធនឹងទណ្ឌិតសម រង្ស៊ីផងដែរនឹងរងទោសតាមច្បាប់កំណត់ […]
លោក ហ៊ុន ម៉ានី៖ ក្នុងនាមជាខ្មែរ បើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឲ្យអ្នកណាមកចាំជំនួសយើង?
លោក ហ៊ុន ម៉ានី៖ ក្នុងនាមជាខ្មែរ បើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឲ្យអ្នកណាមកចាំជំនួសយើង? (កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា ដោយមានការចូលរួមីសំណាក់ លោក លី សុន ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកានៃអង្គមីទ្ទិញសរុបប្រមាណ៦៩៩នាក់ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងអង្គពិធីដ៏មានអត្ថន័យនាព្រឹកនេះ លោក ហ៊ុន ម៉ានី បានរំលេចពីភាពសោកសៅរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងផ្សាភ្ជាប់ពាក្យមួយឃ្លាថា «ក្នុងនាមជាខ្មែរបើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឱ្យអ្នកណាមកចាំជំនួសយើង»។ ក្នុងន័យនេះ លោកចង់បង្ហាញឲ្យកូនចៅជំនាន់ក្រោយ ចងចាំនូវប្រវត្តិសាស្រ្តដ៏ជូចត់របស់កម្ពុជា […]
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បញ្ចប់ដំណើរបំពេញទស្សនកិច្ចដកពិសោធន៍កិច្ចការនគរបាលនៅជប៉ុន រយៈពេល៣ថ្ងៃ ជាមួយនឹងបទពិសោធន៍ល្អៗ សម្រាប់កិច្ចការពារព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍២០២៣
ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ រួមជាមួយសហការី បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចសិក្សាដកពិសោធន៍ការងារ លើកិច្ចការពារព្រឹត្តិការណ៍កីឡាធំៗ និងការអនុវត្តប្រព័ន្ធការងាររបស់នគរបាលមូលដ្ឋាន (KOBAN) រយៈពេល៣ថ្ងៃ នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០២៣។ ការអញ្ជើញបំពេញទស្សនកិច្ចខាងលើ គឺបានដកពិសោធន៍លើការងារការពារព្រឹត្តិការណ៍កីឡាអូឡាំពិក (TOKYO 2020) ដែលទីភ្នាក់ងារនគរបាលជាតិជប៉ុន បានអនុវត្តកន្លងទៅ ដើម្បីសិក្សាយកចំណុចល្អៗមកអនុវត្ត ក្នុងការការពារព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES 2023) និងកីឡាជនពិការអាស៊ីអាគ្នេយ៍ (ASEAN PARA GAMES 2023) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា ខាងមុននេះ។ ទន្ទឹមនេះ ប្រតិភូកម្ពុជា ក៏បានចុះសិក្សាអំពីប្រព័ន្ធនគរបាលមូលដ្ឋាននៅក្នុងប្រទេសជប៉ុនផងដែរ។ អំឡុងពេល នៃដំណើរទស្សនិច្ចនេះប្រតិភូកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក YASUHIRO TSUYUKI អគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន។ ភាគីទាំងពីរបានលើកឡើងអំពីទំនាក់ទំនង នៃកិច្ចសហ ប្រតិបត្តិការល្អ ដែលមិនត្រឹមតែលើវិស័យនគរបាលប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺគ្រប់វិស័យតែម្ដង។ តាមរយៈកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា […]