Related Articles
លោកបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយនឹងសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន
ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួយដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានចំនួន ១០៧ គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្ស-និស្សិតបានបញ្ចប់ការសិក្សាចំនួនជាង ៦ ម៉ឺននាក់រៀងរាល់ឆ្នាំ នៅទូទាំងប្រទេស។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម រួមទាំងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និង កម្មករ-និយោជិត នៅតាមរោងចក្រ […]
ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែង
ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែង ខេត្តព្រះវិហារ ៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះបញ្ជសក័ព.ស ២៥៦៧ ខាងមុននេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម កើត ឆែ តំណាងឲ្យឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៨ មីនាឆ្នាំ ២០២៣ រួមនឹងប្រតិភូរួមដំណើរបានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវិរៈកងទព័ វីរនគរបាលដែលឈរជើងការពារព្រំដែននៃកងពលធំ អន្តរាគមលេខ ៣ ទិសប្រាសាទព្រះវិហារព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនកងទ័ព និងគ្រួសារកងទ័ពផងដែរ ។ លោកឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៏លេខ ៣ បានថ្លែងថា ៖ ទោះបីស្ថានការណ៏នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍជាមួយប្រទេសជិតខាងក្តីតែកងទព័យើងមិនបានធ្វេសប្រហេស និងមើលស្រាលសភាពការនោះឡើយគឺយើងតែងបានពង្រឹងស្មារតីការពារបូរណៈភាពទឹកដីមិនអោយសត្រូវណាមករំលោ.ភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ […]
ករណីដ៏រ.ន្ធ.ត់នេះជាមេរៀន សូមបងប្អូនប្រកបរបរដឹកឈើតាមម៉ូតូគួរតែប្រុងប្រយ័ត្នខ្ពស់
ករណីដ៏រ.ន្ធ.ត់នេះជាមេរៀន សូមបងប្អូនប្រកបរបរដឹកឈើតាមម៉ូតូគួរតែប្រុងប្រយ័ត្នខ្ពស់ ខេត្តក្រចេះ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបើកបរម៉ូតូដឹកឈើដែលហេតុការណ៍បានកើតឡើង កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣ នៅលើផ្លូវលំត្រង់ចំណុចភូមិ ត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។ ស្ថិតក្នុងហេតុការណ៍ដ៏រន្ធត់ ក៏មានការសំណូមពរពីសមត្ថកិច្ចថា លោកពុំលើកទឹកចិត្តអោយប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសផ្ទុយពីការហាមឃាត់នៃច្បាប់ឡើយដឹងថា រឿងក្រពះជារឿងមួយដែលត្រូវប្រឹងប្រែង តែក៏គួរគិតពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ដូចករណីខាងលើនេះជាគំរូដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ។ ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍន:បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សា.ក.ស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕