ព័ត៌មានជាតិ

ករណី​ដ៏​រ.ន្ធ.ត់​នេះ​ជា​មេរៀន សូម​បងប្អូន​ប្រកប​របរ​ដឹក​ឈើ​តាមម៉ូតូ​គួរតែ​ប្រុង​​ប្រយ័ត្នខ្ពស់

ករណី​ដ៏​រ.ន្ធ.ត់​នេះ​ជា​មេរៀន សូម​បងប្អូន​ប្រកប​របរ​ដឹក​ឈើ​តាមម៉ូតូ​គួរតែ​ប្រុង​​ប្រយ័ត្នខ្ពស់

 

ខេត្តក្រចេះ​ ៖ យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពេល​បើកបរ​ម៉ូតូ​ដឹកឈើ​ដែលហេតុការណ៍បានកើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ​ឆ្នាំ ២០២៣ នៅ​លើ​ផ្លូវលំ​ត្រង់​ចំណុច​ភូមិ​

ត្រាំ​ដុំ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ ។

 

ស្ថិត​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ ក៏​មានការ​សំណូមពរ​ពី​សមត្ថកិច្ច​ថា​ លោក​ពុំ​លើក​ទឹកចិត្ត​​អោយ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​ពី​ការ​ហាមឃាត់​នៃ​ច្បាប់​ឡើយ​ដឹង​ថា ​រឿង​ក្រពះ​ជា​រឿង​មួយ​ដែល​ត្រូវ​ប្រឹងប្រែង តែ​ក៏​គួរ​គិត​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ ដូច​ករណី​ខាងលើ​នេះ​ជា​គំរូ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ ។

 

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​វឌ្ឍន​:​បាន​ចុះ​ទៅ​ដល់​កន្លែង​​កើត​ហេតុ ​ធ្វើកំណត់ហេតុ​ប្រគល់​សា.ក.ស.ព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

crt

Leave a Reply

Your email address will not be published.