Related Articles
សម្តេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ-ឈ្នះ បញ្ចប់នៅឆ្នាំ១៩៩៨ មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេ, អនុវត្តជោគជ័យដំបូង ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ភ្នំពេញ)៖ ដើម្បីលុបបំបាត់នូវការភ័ន្តច្រឡំមួយចំនួន អំពីការអនុវត្ត «នយោបាយឈ្នះឈ្នះ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ គឺបញ្ចប់នៅឆ្នាំ១៩៩៨ មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេ ហើយនយោបាយឈ្នះឈ្នះនេះ ត្រូវបានអនុវត្តន៍ជោគជ័យដំបូង នៅខែកុម្ភៈ ឆ្នាំ១៩៩៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់បងប្អូនមួយចំនួន ដែលលើកឡើងថា ការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នៅឆ្នាំ១៩៩៨ គឺជារឿងខុស ដោយសម្តេចអំពាវនាវឲ្យបងប្អូនទូទាំងប្រទេស បំបាត់នូវការភ័ន្តច្រឡំនេះ។ សម្តេចបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់នូវនយោបាយឈ្នះឈ្នះ។ នយោបាយឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញកាលពីឆ្នាំ១៩៩៦ ក្នុងការនាំមកនូវសុខសន្តិភាពពេញលេញ ដល់ប្រទេសកម្ពុជា។ ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់របស់វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ […]
គ.ជ.ប សម្រេចជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ ចំនួន១៧៥រូប
គ.ជ.ប សម្រេចជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ ចំនួន១៧៥រូប (ភ្នំពេញ)៖ ឆ្លងកាត់លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសសមាសភាព គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ដែលមានសរុប១៧៥រូប បានប្រឡងជាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែមករានេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល គ.ជ.ប បានពិនិត្យ និងសម្រេចលើលទ្ធផលនៃការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ដែលមានចំនួនសរុប ១៧៥រូប បានប្រឡងជាប់។ សមាសភាពដែលប្រឡងជាប់សម្រាប់រាជធានី ខេត្តនីមួយៗមានចំនួន ៧រូប ដោយឆ្លងកាត់វិញ្ញាសាប្រឡងសំណួរសរសេរ-QCM និងសម្ភាសន៍ចំណេះដឹងទូទៅទាក់ទងនឹងការបោះឆ្នោត ដែលមានមុខតំណែង៖ ទី១៖ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១រូប ទី២៖ អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១រូប ទី៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ០១រូប ទី៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ០១រូប ទី៥៖ […]
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្រាប់ឆ្នាំ ២០២៣ នេះ ប្រាក់ឈ្នួល ក្នុងវិស័យកាត់ដេរកើនឡើងដល់២០០ដុល្លារក្នុងមួយខែ
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្រាប់ឆ្នាំ ២០២៣ នេះ ប្រាក់ឈ្នួល ក្នុងវិស័យកាត់ដេរកើនឡើងដល់២០០ដុល្លារក្នុងមួយខែ ចេញផ្សាយ ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៣ កំពង់ស្ពឺ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣–«សម្រាប់ឆ្នាំ ២០២៣ នេះ ប្រាក់ឈ្នួលអប្បបរមា សម្រាប់បងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ បានកើនឡើងដល់ ២០០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតពេញសិទ្ធ និងនៅមានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់អតីតភាពការងារ និងសេវាធានារ៉ាប់រងរបស់បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD ដែលជាសមិទ្ធផលរោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ស្ថិតនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី០៨ […]