Related Articles
ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញម្នាក់ពោលថា គយចល័តតំបន់៥ លោកបង់លុយឱ្យរាល់ខែ មិនដែលខ្វះសូម្បីតែ១០០ខ្មែរ ចុងក្រោយចាប់រថយន្តយកទៅគៀបស៊ីមិនបានសម្រេច បញ្ជូនរថយន្តរបស់គាត់ទៅថ្នាក់លើ
ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញម្នាក់ពោលថា គយចល័តតំបន់៥ លោកបង់លុយឱ្យរាល់ខែ មិនដែលខ្វះសូម្បីតែ១០០ខ្មែរ ចុងក្រោយចាប់រថយន្តយកទៅគៀបស៊ីមិនបានសម្រេច បញ្ជូនរថយន្តរបស់គាត់ទៅថ្នាក់លើ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយចល័តតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ ពលរដ្ឋម្នាក់មានឈ្មោះថា” បង នាគ ” ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន ព្រនេតព្រះ ស្រុកក្រឡាញ់ និង ខេត្តសៀមរាប) ជាដើម បានរៀបរាប់ទាំងទឹកភ្នែករហាមប្រាប់បណ្ដាញសារព័ត៌មាន ទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់បញ្ចាំនៅធនាគារដើម្បី យកប្រាក់មក ទិញរថយន្តស៊ីឈ្នួលដឹកទំនិញអស់រយៈពេលបីខែមកហើយ ដោយបានបង់លុយជូនគយចល័យតំបន់ប្រាំក្នុងមួយខែដប់លានរៀល ឬជាងដប់លានរៀលជារៀងរាល់ខែ រយៈពេលបីខែមកហើយ តែមិនដឹងជាមូលហេតុអ្វីបានជា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោងមួយរសៀលស្រាប់តែក្រុមគយចល័តតំបន់ប្រាំដែលមាន ស្នាក់ការនៅក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដដែលនេះ មកចាប់រថយន្តដឹកទំនិញរបស់គាត់យកទៅគៀបចម្រិតទាលុយពីរម៉ឺនដុល្លារអាមេរិកទៅវិញ។ ពលរដ្ឋដែលរងការឈឺចាប់និងចង់ចងកសម្រាប់ខ្លួននោះបានបន្តថា លោកបានសុំចចារបញ្ចុះតម្លៃ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយពីរម៉ឺដុល្លារនេះទេ ទី២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខានទេ បន្ទាប់មកខាងគយបានចុះតម្លៃសល់មួយម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ទេ ទើបគយបញ្ចុះនៅសល់ប្រាំពាន់ដុល្លារ លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះ លោក បានសុំអង្វឱ្យចុះនៅត្រឹមបីពាន់ដុល្លារអាមេរិកបានហើយ។ […]
សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់….
សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ មណ្ឌលកំសាន្ដមួយកន្លែង យីហោ «ប៉អៅ» ស្ថិតនៅបណ្ដោយផ្លូវហាណូយ ទល់មុខខាងស្ដាំប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានគេទម្លាយថា គឺជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់បែបចិន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមួយកន្លែង យីហោ មណ្ឌលកំសាន្ត «ប៉អៅ» ខាងលើនេះ គឺបើកលេងល្បែងស៊ីសងខុសច្បាប់ គឺមានទាំងជនជាតិចិន និងជនជាតិខ្មែរ ចូលលេង។ ហើយទីតាំងមួយនេះគឺមានការបើកទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ។ ជុំវិញករណីខាងលើនេះ យើងមិនដឹងថាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្គាល់និងដឹងទីតាំងមួយកន្លែងនេះ ឬយ៉ាងណានោះទេ ចំពោះការបណ្តោយឲ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលចេញដោយរាជរដ្ឋាភិបាល។ សូមសំណូមពរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលលើទីតាំងខាងលើនេះផងទាន៕
ប្រធានមន្ទីរអប់រំ ចេញមុខបញ្ជាក់រឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន, អាណាព្យាបាល ឯកភាពឱ្យឈូស
ប្រធានមន្ទីរអប់រំ ចេញមុខបញ្ជាក់រឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន, អាណាព្យាបាល ឯកភាពឱ្យឈូស (បាត់ដំបង)៖ ផ្ទុះការចែកចាយ និងប្រតិកម្មព្រោងព្រាតតាមបណ្តាញសង្គម Facebook ទាក់ទិនលោកគ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង ឈូសសក់សិស្សនៅក្នុងថ្នាក់ទំនងជាខុសនឹងវិន័យសាលា។ ពាក់ព័ន្ធករណីនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ថា លោកបានទទួលព័ត៌មាននេះហើយ និងបានបញ្ជាឱ្យមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយនាយកសាលាចុះទៅពិនិត្យលើករណីនេះ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ដើម្បីបន្តនីតិវិធីបន្តទៀត។ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា «ករណីកាត់សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យ របស់សាលាតែប៉ុណ្ណោះ លោកនាយក គណៈកម្មការគ្រប់គ្រងសាលា និងអាណាព្យាបាលបានឯកភាពគ្នាថា កូនសិស្សប្រុសមានសក់ជាគំរូ គឺសក់ខ្លី ឬហៅថាសក់ PM»។ «កូនសិស្សប្រុសដែលក្រុមប្រឹក្សាវិន័យកាត់សក់នេះ គឺជាកូនសិស្សមិនព្រមអនុវត្តតាមក្រុមប្រឹក្សាវិន័យ ដូចនេះហើយទើបក្រុមប្រឹក្សាវិន័យរបស់សាលាកោរសក់ […]