ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ៖ ជួបសំណេះសំ ណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេ វាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ៥៦៨នាក់ នៃខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ៖ ជួបសំណេះសំ ណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេ វាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ៥៦៨នាក់ នៃខេត្តស្វាយរៀង

 

ខេត្តស្វាយរៀងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រ ធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បា នអញ្ជើញជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការសេ ដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញ វ័ យ មេការ នៃខេត្តស្វាយរៀង សរុបចំនួន ៥៦៨នាក់ នៅមន្ទីរគណបក្សខេត្តស្វាយរៀង នាររសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២៣។

 

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខទុក្ខប្រក បដោយសេចក្តី នឹករឭកពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់ បែបយ៉ាង ជាពិសេស បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអ ញ្ជើចូលរួមក្នុងថ្ងៃនេះ ។

 

លោកជំទាវក៏បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញ ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុក ដាក់ដោះស្រាយវិបត្តិជាប់គាំងក្នុងបរិការណ៍កូវីដ ១៩ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ និងឥតគិតពីនិន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ “អ ភិក្រមផ្ការីក” បានផ្ដល់ការឧបត្ថម្ភជាសម្ភារៈនិងថវិកាជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ព្រមទាំងបានដាក់ចេញជាយុទ្ធ សាស្ត្រច្រើន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ រហូត ដល់បើកប្រទេសឡើងវិញ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ ន្ធផ្នែកសេវាកម្សាន្តរទេសចរណ៍ មានការងើបឡើងបន្តិច ក្នុងនោះក៏មានបប្អូនបុគ្គលិកមួយចំនួនបាននឹងកំពុងបម្រើការនៅ ក្នុងវិស័យទាំងនោះផងដែរ ហេីយអ្នកបម្រេីសេវាក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលនេះក៏មានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិ បាលផងដែរ ។

 

ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាននាំយកថវិ ការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ បុ គ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៥៦៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ៨ម៉ឺនរៀល៕

crt

Leave a Reply

Your email address will not be published.