ព័ត៌មានជាតិ

បង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ ផលិតរួចប្រមាណ២០០លីត្រ នៅខេត្តរតនគីរី  


បង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ ផលិតរួចប្រមាណ២០០លីត្រ នៅខេត្តរតនគីរី

 

ខេត្តរតនគិរី៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ពិសេសចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយផលិតរួចប្រមាណ២០០លិត្រ លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

ក្នុងនោះដោយមានការសម្របសម្រួលពីឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបញ្ជាក់ថាក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្ត កម្លាំងជំនាញបង្ក្រាបករណីនេះដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ និងដករហូតវត្ថុតាង មួយចំនួន ដូចជា: ១.ម៉ូតូចំនួន១៥គ្រឿង ២.ទឹកឃ្មុំផលិតរួចប្រមាណ២០០លីត្រ ៣.វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួន។

ជនសង្ស័យ រួមទាំងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

crt

Leave a Reply

Your email address will not be published.