ព័ត៌មានជាតិ

រដ្ឋាភិបាលនឹងពិចារណាតម្លៃប៉ាស្ពរ ក្រោយប្រជាពលរដ្ឋត្អូញត្អែរ រឿងតម្លៃថ្លៃ

រដ្ឋាភិបាលនឹងពិចារណាតម្លៃប៉ាស្ពរ ក្រោយប្រជាពលរដ្ឋត្អូញត្អែរ រឿងតម្លៃថ្លៃ

 

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នឹង​ពិចារណា​នូវ​តម្លៃ​លិខិតឆ្លងដែន (​ប៉ា​ស្ព​រ​) ឲ្យ​មាន​តម្លៃ​សម​ស្រប​ណាមួយ​ព្រោះ​មាន​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា​មាន​តម្លៃ​ថ្លៃ​ពេក​។

 

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​រង​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សាខា​ខេត្តបាត់ដំបង និង​សាខា​ខេត្តបន្ទាយមានជ័យ សម្តេច ស ខេ​ង បាន​ថ្លែង​ថា «​អ្នកខ្លះ​ស្រែ​ថា ប៉ា​ស្ព​រ​​ថ្លៃ​ពេក​ដែរ រដ្ឋាភិបាល​នឹង​ពិចារណា​ទៀត​តម្លៃ​ប៉ុណ្ណា​ដែល​ស្រប រដ្ឋាភិបាល​យើង​នេះ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​»​។

 

ឆ្លៀតឱកាស​នោះ សម្ដេច ស ខេ​ង លើក​ឡើង​ថា ក្រសួង​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​ហួស​សុពលភាព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​តាម​ឃុំ​-​សង្កាត់ រួចរាល់​ហើយ ដូច្នេះ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ត្រូវ​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​បាន​កាត់​អត្តសញ្ញាណប័ណ្ណ​ផុត​សុពលភាព​ឲ្យ​ពួក​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​។

 

សម្ដេច បញ្ជាក់​ទៀត​ថា «​អាជ្ញាធរ​ដឹង​ថា អ្នក​ណា​ផុត​សុពលភាព​អត្តសញ្ញាណប័ណ្ណ​ព្រោះ​យើង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​យើង ដូច្នេះ​ត្រូវ​អញ្ជើញ​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​»​។សម្ដេច សង្កេត​ឃើញ​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​អញ្ជើញ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ដោយសារ​ជាប់​ធ្វើ​ក្រៅ​ស្រុក​របស់​ខ្លួន​រស់នៅ​មួយវិញទៀត​ដាក់​អត្តសញ្ញាណប័ណ្ណ​នៅ​កន្លែង​បញ្ចាំ​។

សម្ដេច ថា ច្បាប់​ថ្មី​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដាក់​អត្តសញ្ញាណប័ណ្ណ​បញ្ចាំ ហើយ​អ្នក​ទទួល​អត្តសញ្ញាណប័ណ្ណ​បញ្ចាំ គឺ​ខុសច្បាប់​ដូច​គ្នា​ដែរ​។

 

លើស​ពី​នេះ សម្ដេច ស ខេ​ង ណែនាំ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​របស់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី មិន​ឥត​គិតថ្លៃ ព្រោះ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ទុន​យ៉ាងច្រើន ដើម្បី​ផលិត​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​។

 

សូម​ជម្រាប​ថា បច្ចុប្បន្ន​ការ​ធ្វើ​លិខិតឆ្លងដែន​ធម្មតា​ដែល​ប្រើ​សេវា​រយៈពេល ២០​ថ្ងៃ គេ​ត្រូវ​បង់ថ្លៃ​១០០ដុល្លារ ខណៈ​សេវា​រយៈពេល​១០​ថ្ងៃ​មាន​តម្លៃ​១៥០​ដុល្លារ​។ ដោយឡែក​សេវា​រយៈពេល​១​ថ្ងៃ គេ​ត្រូវ​បង់ថ្លៃ ២០០​ដុល្លារ​៕

crt

Leave a Reply

Your email address will not be published.