ព័ត៌មានជាតិ

ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ទោះបីជាអង្គការ FATF ដកកម្ពុជាចេញពីបញ្ជីប្រផេះ តែយើងត្រូវបន្ដប្រឹងប្រែងថែមទៀត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ទោះបីជាអង្គការ FATF ដកកម្ពុជាចេញពីបញ្ជីប្រផេះ តែយើងត្រូវបន្ដប្រឹងប្រែងថែមទៀត

 

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិន​ត្រូវ​ស្កប់ស្កល់​នឹង​លទ្ធផល​ដែល​អង្គការ FATF បាន​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ គឺ​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​។

 

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នារ​សៀ​ថ្ងៃ ទី​១០ ខែមីនា ឆ្នាំ​២០២៣ សម្ដេច ស ខេ​ង បាន​បញ្ជាក់​ថា ៖«​ទោះបី​អង្គការ FATF សម្រេច​ឲ្យ​យើង​ចាក​ចេញពី​បញ្ជី​ប្រផេះ ប៉ុន្ដែ​យើង​មិន​ត្រូវ​ស្កប់ស្កល់​នឹង​លទ្ធផល​ដែល​យើង​បាន​ធ្វើ​នោះ​ទេ យើង​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ដើម្បី​ជា​ការ​ពង្រឹង​នូវ​ការ​ជឿ​ទុកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​មានការ​ពាក់ព័ន្ធ​ទាំង​ការ​វិនិយោគ​ក្នុងស្រុក និង​ការ​វិនិយោគ​ក្រៅ​ស្រុក​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​នានា​»​។

សម្ដេច​ក្រឡាហោម បាន​បន្ដ​ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់​នេះ​កំពុង​តែ​រៀបចំ​នូវ​របាយការណ៍​បូក​សរុប និង​ដក​ពិសោធន៍​ហើយ​បន្ទាប់​ពី​នោះ​ទៀត​ត្រូវ​ធ្វើការ​ប្រជុំ ដើម្បី​ប្រមូល​មតិយោបល់ ឬ​ក៏​ធាតុ​ចូល​នានា​ហើយ​ដាក់​ចេញ​វិធានការ​អនុវត្ត​បន្ដបន្ទាប់​ទៀត ដើម្បី​ធានា​ថា​ធនាគារ​ប្រផេះ ឬ​ក៏​ខ្មៅ​មិន​អាច​វិល​ត្រឡប់​មក​វិញ​។

 

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច ស ខេ​ង បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិន​ត្រូវធ្វើ​ឲ្យ​ប៉ះពាល់​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​បញ្ជី​ប្រផេះ​វិញ ព្រោះ​កម្ពុជា​បាន​ធ្លាប់​ធ្លាក់​ម្ដង​រួច​ទៅ​ហើយ ពី​ស ទៅ​ប្រផេះ ហើយ​ឥឡូវនេះ​ពី​ប្រផេះ​មក​ស​វិញ​ហើយ ។

 

សម្ដេច​ថា «​នេះ​ជា​បទ​ពិសោធន៍​ដែល​យើង​ឆ្លងកាត់​ផង​ដែរ​»​។ សម្តេច​ក្រឡាហោម ស ខេ​ង​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​បន្ត​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ល្បែង​គ្រប់​ប្រភេទ និង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ។ ត្រូវ​បង្ការ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទាំង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន ។

 

សូម​រំលឹក​ថា ថ្មី​ៗ​នេះ អង្គការ​ឃ្លាំមើល​ការ​លាង​លុយ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (FATF) ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស បាន​ប្រកាស​ជា​ផ្លូវការ ក្នុង​ការ​ដក​ប្រទេស​កម្ពុជា​ចេញពី «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាងលុយកខ្វក់​។ ប្រទេស​កម្ពុជា ធ្លាប់​ត្រូវ​បាន អង្គការ FATF ដាក់​ឲ្យ​ស្ថិត​ក្នុង «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាងលុយកខ្វក់​រយៈពេល​៤​ឆ្នាំ​ជាប់​ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៩ មក​៕

crt

Leave a Reply

Your email address will not be published.