ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមជាង ៨០០សន្លឹក ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា

លោកស្រីបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមជាង ៨០០សន្លឹក ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា

 

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានចុះចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម ដែលជាអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រ ក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ចំនួនជាង ៨០០សន្លឹក។

 

ពិធីសំណេះសំណាល ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) និងផ្តល់អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រទាំងនេះបានធ្វើឡើងនៅក្បែរទីលានចាក់សំរាមស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌមានជ័យ។

 

ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ការចុះចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម ចំនួន៨៤០សន្លឹកជូនពលរដ្ឋក្រីក្រ ក្នុងអង្គការមូលនិធិកុមារកម្ពុជានេះ ធ្វើឡើងទៅតាមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលលោកស្រី និងក្រុមការងារចុះមកជួយរំលែកការលំបាកជូនប្រជាពលរដ្ឋ នៅអង្គការមូលនិធិកុមារកម្ពុជា។ ជាក់ស្តែងកាលពីសម័យនៃការរីករាលដាលជម្ងឺកូវីដ-១៩ អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានយកចិត្តទុកដាក់ មិនត្រឹមតែផ្តល់ជូននូវឧបករណ៍ ការពារកូវីដ-១៩ប៉ុណ្ណោះទេ ប្រជាពលរដ្ឋដែលមានជម្ងឺកូវីដ-១៩ ក៏ត្រូវបានដឹកបញ្ជូនទៅព្យាបាលដោយមិនអស់លុយថែមទៀតផង។

 

លោកស្រីបណ្ឌិត បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមនេះ មានចំនួន៥៥៥គ្រួសារ ស្មើនឹង ៨៤០សន្លឹក ហើយក្រៅពីទទួលបានប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមហើយ នូវបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ថែមទៀតផង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវផងដែរ៕

crt

Leave a Reply

Your email address will not be published.