ព័ត៌មានជាតិ

ត្រីដែលកំពុងងាប់នេះ វាបណ្តាលមកពី រោគ និងការកើនឡើងកម្តៅ ទើបធ្វើឱ្យត្រី ងាប់

ត្រីដែលកំពុងងាប់នេះ វាបណ្តាលមកពី រោគ និងការកើនឡើងកម្តៅ ទើបធ្វើឱ្យត្រី ងាប់

កំពង់ឆ្នាំងៈ លោក ឃឹម ឡុង ដែលជាមន្ត្រីជលផល ហើយក៏ជាម្ចាស់ស្រះ បានឱ្យដឹងនៅ ថ្ងៃទី ៨ មេសានេះថា ស្រះចិញ្ចឹមត្រីរបស់លោក មាន១២ ស្រះតូចធំ ដែល មានទំហំ ១ ហិកតា ៤០ អា លោកបានចិញ្ចឹមត្រីឆ្តោ ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីព្រួល ហើយការចិញ្ចឹមត្រី នៅតាមស្រះរបស់លោក មានរយៈពេលច្រើនឆ្នាំ មកហើយ។

នៅថ្ងៃទី៨ មេសា ២០២៣ ត្រីឆ្តោ ដែលគេ ចិញ្ចឹមនៅតាមស្រះ ស្ថិតក្នុងភូមិកោះលត ឃុំកោះថ្កូវស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ប្រមាណជា ២០ តោន បានងាប់ជាបន្តបន្ទាប់ ដោយសារស្ថានភាពអាកាសធាតុ នៅបន្តឡើងកម្ដៅប៉ុន្មានថ្ងៃ មកដល់ថ្ងៃនេះ។

 

លោក ឃឹម ឡុង បានឱ្យដឹងទៀតថា ស្ថានភាពត្រីដែលកំពុងងាប់នេះ ជាប្រភេទ ត្រីឆ្តោ ហើយការងាប់ត្រីនេះ តាំងពីថ្ងៃទី៥ និងបន្តងាប់ រហូតមកដល់ថ្ងៃទី៨ មេសា ២០២៣ និងកំពុងតែបន្តងាប់ ហើយត្រីដែលងាប់ មានទំងន់ចាប់ពី ៧ ទៅ ៨ ខាំហើយ ។

លោក ឃឹម ឡុង បានឱ្យដឹងទៀតថា ត្រីដែលកំពុងងាប់នេះ វាបណ្តាលមកពី រោគ និងការកើនឡើងកម្តៅ ទើបធ្វើឱ្យត្រី ងាប់បែបនេះ តែកន្លងមក មានងាប់ដែរ តែមិនងាប់ដូចពេលនេះទេ ដែលធ្វើឱ្យលោក មានការព្រួយបារម្មខ្លាំង ដោយស្ថានភាពអាកាសធាតុ នៅតែបន្តឡើងកម្ដៅ៕

crt

Leave a Reply

Your email address will not be published.