ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសលុបអនុក្រឹត្យថ្មីស្ដីពីអភិរក្សសត្វផ្សោត តែឲ្យគ្រប់គ្រងមងក្រឡាធំ ឬឧបករណ៍ឆ.ក់

សម្ដេចតេជោ ប្រកាសលុបអនុក្រឹត្យថ្មីស្ដីពីអភិរក្សសត្វផ្សោត តែឲ្យគ្រប់គ្រងមងក្រឡាធំ ឬឧបករណ៍ឆ.ក់

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសសម្រេចលុបអនុក្រឹត្យស្តីពីការអភិរក្សសត្វផ្សោតចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣ តែឲ្យមានការគ្រប់គ្រងមិនអនុញ្ញាតមងក្រឡាធំ ឬឧបករណ៍ឆ.ក់ ។

ថ្លែងនាឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ពាក់ព័ន្ធទៅនឹងការអភិ រក្សសត្វផ្សោតនេះ គឺសម្ដេចអនុញ្ញាតប្រើប្រាស់អនុក្រឹត្យ កាលពីឆ្នាំ២០១២វិញផងដែរ ។

សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ដើម្បីរក្សាសុវត្ថិភាពសម្រាប់សត្វផ្សោត និងការជៀសវាងប៉ះពាល់នូវផលប្រយោជន៍ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាជរដ្ឋាភិបាលនឹងលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងទុកឲ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឲ្យប្រើប្រាស់នៅមងក្រឡាធំ និងការប្រើឧបករណ៍ឆ.ក់ត្រី»។

នាយករដ្ឋមន្ដ្រី បានលើកឡើងថា ការគិតគូរឡើងវិញពាក់ព័ន្ធអនុក្រឹត្យចាស់នេះក៏ចាត់ទុកជាការងារមួយថា ជាកិច្ចការកំណែទម្រង់មួយ ជាពិសេសការសម្រេចចិត្តប៉ះពាល់ប្រជាពលរដ្ឋ គឺត្រូវកែឡើងវិញ ។ សម្តេចថា ការធ្វើបែបនេះ ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រកបរបរកស៊ីបាននៅតំបន់នោះ តែមិនអនុញ្ញាតឲ្យដាក់មងក្រឡាធំ ដែលធ្វើឲ្យប៉ះពាល់ដល់សត្វផ្សោតជាប់មងនេះ និងហាមមិនឲ្យប្រើឧបករណ៍ឆ.ក់ជាដាច់ខាត ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងថា កន្លងមកភាគច្រើនសត្វផ្សោតបានងា.ប់ដោយសារជាប់មងក្រឡាធំផងដែរ ៕

 

 

crt

Leave a Reply

Your email address will not be published.